ព័ត៌មានជាតិ

កម្ពស់ទឹកថ្ងៃនេះ ឡើង២ ស្រក៥កន្លែង

ភ្នំពេញៈ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៥ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច គ្រាដែលស្ថានីយជលសាស្ត្រចំនួន២ កម្ពស់ទឹកឡើងបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី៦ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រទី១- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៦,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,២០ម៉ែត្រ ទី២- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់៣,៦៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១៥ម៉ែត្រ ទី៣- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់២,៤៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៧ម៉ែត្រ ទី៤- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៣,៣៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៦ម៉ែត្រ និងទី៥- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់២,៧៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១៨ម៉ែត្រ។

ក្នុងនោះដែរ ស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត រួមមាន ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៤,៧២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,៣១ និងទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់១១,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២២ម៉ែត្រ។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី៧ – ៩ ខែកក្កដា ឆ្នាំ២០១៦ ដែលកម្ពស់ទឹកនឹងធ្វើការកើនឡើងគ្រប់ទីកន្លែងផងដែរ៕

មតិយោបល់