ករណីសម្លាប់ម្តាយនិងកូនរួចដុតសាកសពដុតផ្ទះបង្វែរទៅរឿងគ្រោះអគ្គីភ័យពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ…

ព្រៃវែង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង…ឃា…ត…ក…ម្ម…យ៉ាង…ព្រៃ…ផ្សៃ…មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ឃា…ត់…ខ្លួន…ជន…សង្ស័យ ២នាក់ ករណី “ឃា…ត…ក…ម្មគិតទុកជាមុន រំ…លោ….ភ….ស….ម្លា…..ប់ និងផ្សំគំនិត” ដែលបាន..ស….ម្លា….ប់…..ម្ដាយកូន…

រថយន្ត Lexus RX350 មួយគ្រឿង ​ស្លាកលេខ​ភ្នំពេញ ​2BG-9960 ​រេចង្កូតបុកទ្រូងផ្លូវ​​ខ្ទាត​ទៅ​ត្រូវ​ម៉ូតូ ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង

ភ្នំពេញៈ​ នៅ​វេលាម៉ោង​១២និង៣០នាទីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​៣០ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត Lexus ​RX350 មួយគ្រឿង ​រេចង្កូត​បុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ​ពេញទំហឹង ​ខ្ទាត​ទៅ​ត្រូវ​ម៉ូតូ ​មួយគ្រឿង ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង ទីតាំងត្រង់​ចំណុច​ស្តុប​ទេពផន​ ស្ថិតតាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ…

រថយន្តFord Ranger ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford Ranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ…

ឡានធុនធំមួយគ្រឿង បើកបរដោយបុរសម្នាក់ ត្រូវរថយន្តស៊េរីទំនើបបើកវ៉ាជែង ជាន់ហ្វ្រាំងបណ្តាលឲ្យក្រឡាប់ផ្ងារជើង

កណ្តាលៈ នាវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-2999 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង​​រងការខូចខាត បន្ទាប់ពីជាន់ហ្វ្រាំងអកហ្ស៊ើនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលបានបើកវ៉ាជែង ទីតាំងស្ថិតតាមបណ្តោយផ្លូវ១១៥ ក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ…

ម៉ូតូPassAppមួយគ្រឿង សង្ស័យជនជាតិចិនបើកបុក បណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ម្នាក់ ហើយបើករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ នៅវេលាម៉ោង៤ជិតភ្លឺឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង សង្ស័យជនជាតិចិនបើក រថយន្តបុកម៉ូតូ Pass App មួយគ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង ម្ចាស់ត្រូវរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តបង្កហេតុបានបើករត់ ទៅបុកបង្គោលភ្លើង ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។…

រថយន្តបុករះនិងកិនម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង០៣និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-9629 បើកបរបុករះម៉ូតូចំនួន០៣គ្រឿង បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងកើតហេតុម្តុំស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង សង្ស័យបាក់ជើងម្នាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ ​នៅវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូ០២គ្រឿងបុកគ្នា ពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ទាំងសងខាង សង្ស័យមានបាក់ជើង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរឯពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសង់មួយគ្រឿង…

រថយន្តម៉ាកVico ពាក់ស្លាកលេខរដ្ឋ ប៉ះទង្គិចគ្នាជាមួយRange Rover បណ្តាលឲ្យគាបជាប់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2BQ-6666 គាបគ្នាជាប់ជាមួយរថយន្តម៉ាក វីហ្គូ ពាក់ស្លាកលេខរដ្ឋ 16 2-0468 ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…

រថយន្តLexus RX400h ពណ៌ស មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង០១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BO-5380 បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ…

Update៖ ករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យមន្ត្រីប៉ូលិស និងជាងកាត់សក់ស្លាប់ នៅខណ្ឌទួលគោក

ភ្នំពេញ: នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានករណីប្រទះឃើញរថយន្តបង្ក ត្រូវបានយកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ១៥៧ ក្នុងសង្កាត់អូរឡាពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ម្តុំស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីវេលាម៉ោង ៣និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧។ រថយន្តបង្កម៉ាក…