ភ្នំពេញ: គំរោងបើកផ្លូរវៀង តភ្ជាប់ពីចំណុចផ្លូវបេតុងទីលានចាក់សំរាម ស្ថិតនៅក្រុមទី២ ភូមិដំ ណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ទៅភូមិចំរើនផល សង្កាត់បឹងទំពន់ និងការដាក់លូរំដោះទឹក ចេញពីក្រុមទី២ និងទី៣ ភ្ជាប់មកប្រពន្ធ័លូចាស់ ដែលមានស្រាប់ទំលាក់ ទៅប្រលាយបឹងទំពន់ ត្រូវបានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោកឡុង ង៉ែត អភិបាលរង និងលោកចៅសង្កាត់ សេង សាញ់ ចុះសិក្សានៅវេលាម៉ោង១៦:៣០នាទី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រភពពីប្រជាពលរដ្ឋបា្រប់ឲ្យដឹងថា កន្លងមកតែងតែមានការលេចផ្ទះ និងផ្លូវដោយសារមានការចាក់ដីបិទមុខទឹក របស់ម្ចាស់ដីឡូត៍។
នៅក្នុងឱកាសនោះដែរ លោកអភិបាល អភិបាលរងខណ្ឌមានជ័យ និងលោកចៅសង្កាត់ បានចុះសាក សួរសុខទុកប្រជាពលរដ្ឋ ចង់ដឹងអំពីជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហាសន្តិសុខរបស់ប្រជាពលរដ្ឋ និងបានសាកសួរសុខទុក្ខលោកយាយមានជំងឺ កំពុងសំរាកព្យាបាលនៅផ្ទះ និងបានជូនថវិការចំនួន៥០ដុល្លារ លោកចៅសង្កាត់ ជូនលោកយាយចំនួន១០ម៉ឺនរៀល លោកអភិបាល បានជូនពរឲ្យលោកយាយឆាប់ជាផងដែ៕





មតិយោបល់