ព័ត៌មានជាតិ

ប្រទះឃើញសពមន្ត្រីយោធា បម្រើការងារនៅក្រសួងកាពារជាតិម្នាក់ អណ្ដែតទឹក មិនទាន់ដឹងមូលហេតុ

កោះកុង: កាលពីវេលាម៉ោង ៣និង ១០ នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍ស្ទឹងវែង សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស កម្លាំងការិយាល័យកម្រិតធ្ងន់ កម្លាំង អាវុធហត្ថក្រុង ពេទ្យខេត្ត ដោយមានការសម្របសម្រួល ពីលោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះពិនិត្យសាកសពស្លាប់ ក្នុងទឹក នៅចំណុចកែងផ្លូវលំក្បែអង្គតែនប៉ុស្តិ៍បាយ័ន្ត ខាងកើតសាលាសង្កាត់ស្ទឹងវែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

សាកសពឈ្មោះ ឆេង ណារី ភេទស្រី អាយុ ៥១ ឆ្នាំ ជនជតិខ្មែរ ជាមន្ត្រីយោធា បម្រើការងារនៅក្រសួងកាពារជាតិ

មូលហេតុ៖ មិនទាន់បានដឹងនោះទេ។

សភាពសព៖ មានស្លាកស្នាម នៅក្បាលប៉ែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង និងស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្ការ១កន្លែង។

បើតាមការសួរបំភ្លឺពីម្តាយក្មេក និងប្តីរបស់សព បានប្រាប់ថា ជនរងគ្រោះ កាលពីយប់ ថ្ងៃទី ១២ មិថុនា ២០១៩ វេលាម៉ោង ១០ ជាងយប់ បានផឹកស្រាស្រវឹងជោគជាំខ្លាំង ដើរដួលមិនដឹងត្រូវនឹងអ្វីទេ ដោយដើរចេញពីផ្ទះឈ្មោះ ឃុត ថាន់វិរ: ត្រូវជាប្អូនថ្លៃ បម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានទីលំនៅភូមិស្ទឹងវែង តែម្នាក់ឯង។

ក្រោយមកម៉ោងប្រហែល១១ និង៣០នាទីយប់ ទើបប្តីឈ្មោះ ភី សុភាព អាយុ ៤០ ឆ្នាំចេញទៅតាមដល់ផ្ទះ រកប្រពន្ធមិនឃើញ ក៏ដើរមករកនៅផ្ទះម្តាយខ្លួនទៀត តែរកមិនឃើញក៏ដើរត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើង ទើបដើរកទៀតម៉ោង ១២ ជាងក៏ប្រទះឃើញសពអណ្តើតក្នុងទឹក កន្លែងកើតហេតុតែម្តង ។

ករណីនេះ ដោយសមត្ថកិច្ច មានការសង្ស័យ ក៏បាននាំខ្លួនប្តីជនរងគ្រោះ មកសាកសួរ រកមូលហេតុ នៅកន្លែងអធិការដ្ឋាននគរបាលក្រុង៕

មតិយោបល់