-

អាមេរិក ប្រគល់ ហ្វូស៊ីលដាយណូស័រ ដល់ម៉ុងហ្គោលី ក្រោយរឹបអូសបាន

(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានប្រគល់ត្រលប់មកវិញនូវហ្វូស៊ីលចំនួន០៦ដុំ ដល់ប្រទេសម៉ុងហ្គោលី
ដែលត្រូវបានរត់ពន្ធចេញពីប្រទេសនេះ និងរឹបអូសដោយភ្នាក់ងារនៅទីក្រុងញូវយ៉ក និងរដ្ឋ Utah។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ចំពោះដុំហ្វូស៊ីដ៏ធំជាងគេ ត្រូវបានគេដឹងថា ជាលលាដ៍ក្បាលនៃ Aliosaurus ដែលជាប្រភេទ ដាយណូស័រ
ដ៏កម្រមួយត្រូវបានគេជឿថា បានដើរត្រាច់ចរមកវាលខ្សាច់ Gobi កាលពី ៦៦ ទៅ ៧០លានឆ្នាំកន្លងទៅ។
ទាក់ទងទៅនឹងរបាយការណ៍របស់បុរាណវិទូពីររូប នៃប្រទេសម៉ុងហ្គោលីបានឲ្យដឹងថា លលាដ៍ក្បាលហ្វូស៊ីលមួយនេះ
ជាប្រភេទដាយណូស័ Tyrannosaurus។ ប៉ុន្តែបើតាមអាជ្ញាធរអាមេរិក បានរៀបរាប់អំពីហ្វូស៊ីលមួយនេះ ថាពិតជាលលាដ៍ក្បាល
Alioramus ដ៏ពេញលេញបំផុត ដែលពុំធ្លាប់បានរកឃើញពីមុនមក។
អាជ្ញាធរក៏បានឲ្យបន្ថែមទៀតដែរថា លលាដ៍ក្បាលនេះ ត្រូវបានរឹបអូសដោយគយ បន្ទាប់ពីត្រូវបានដឹកចេញពីប្រទេសបារាំង
ជាមួយនឹងឯកសារក្លែងបន្លំមួយផងដែរ៕

feature post news mediaimg_3863.jpgimg_3864.jpg

មតិយោបល់