ឥឡូវនេះ! អ្នកប្រើប្រាស់ iPhone អាចប្តូរទៅប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 12 បានកាន់តែងាយស្រួល

ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យពីទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរសព្ទប្រភេទ Android អាចដំណើរការបានជាមួយនឹងទូរសព្ទស្មាតហ្វូន Android 12 ទាំងអស់ ដែលនេះមានន័យថា អ្នកប្រើប្រាស់ iPhone ឥឡូវនេះអាចទាញយកអត្ថប្រយោជន៍ពីមុខងារផ្ទេររបស់កម្មវិធី ដើម្បីប្តូរទៅទូរសព្ទណាមួយដែលគាំទ្រ…

មុខងារសុវត្ថិភាពមួយចំនួនត្រូវបានបន្ថែមទៅក្នុងកម្មវិធី Chrome សម្រាប់ iOS

កាលពីចុងសប្តាហ៍កន្លងទៅក្រុមហ៊ុន Google បានបន្ថែមមុខងារសុវត្ថិភាពមួយចំនួនមានដូចជា Enhanced Safe Browsing និង Chrome Actions ទៅក្នុងកម្មវិធី Chrome សម្រាប់ប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលមានប្រព័ន្ធប្រតិបត្តិការ iOS។ Enhanced Safe Browsing គឺជាមុខងារដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ phishing និងការពារពីការជ្រៀតចូលរបស់មេរោគ (malware)…

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្មលួចរថយន្ត

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ និង០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្ម លួចរថយន្ត នៅចំណុចមុខកន្លែងផ្ញើ ឡានម៉ូតូ T3 ផ្លូវ154 ភូមិ5 សង្កាត់…

Telegram កំពុងសាកល្បងរកចំណូលបន្ថែមតាមរយៈការលក់រូបស្ទីគ័រ (Telegram Premium)

កម្មវិធីផ្ញើសារសុវត្ថិភាពដ៏ពេញនិយម Telegram ត្រូវបានអ្នកប្រើប្រាស់មួយចំនួនរកឃើញថា កំពុងសាកល្បងយុទ្ធសាស្រ្តរកចំណូលថ្មី ជាមួយនឹងការជាវមុខងារ Telegram Premium ដែលមាននៅក្នុងកំណែបេតា 8.7.2 នៃកម្មវិធី iOS។ ជាមួយនឹងមុខងារថ្មីនេះក្រុមហ៊ុនបានបញ្ចូលទាំងស្ទីគ័រ និងរូបភាពដែលមានចលនាថ្មីៗ ហើយប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសស្ទីគ័រនិងរូបភាពទាំងនេះ ក្រុមហ៊ុននឹងតម្រូវឱ្យពួកគេចុះឈ្មោះសម្រាប់សេវាកម្ម Telegram Premium។ សម្រាប់អ្នកប្រើប្រាស់ដែលមិនបានទិញនឹងមិនអាចមើលស្ទីគ័របានទេ។ ម្យ៉ាងវិញទៀតអ្នកមិនបានទិញដែលទទួលបានស្ទីគ័រពិសេស ពួកគេត្រូវបានណែនាំឱ្យទិញសេវាកម្មថ្មីនេះ។…

Google បានបន្ថែមមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់

បើយោងទៅតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Google កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុនបានបន្ថែមនូវមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបង្ហាញដល់អ្នកប្រើប្រាស់ ទាក់ទងទៅនឹងការ ទាញយក ចែកចាយ និងការពារទិន្នន័យរបស់ពួកគេ។ មុខងារនេះគឺវាដូចគ្នាទៅនឹងមុខងារ App Privacy Labels ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយនោះ។ អ្នកអភិវឌ្ឍន៍កម្មវិធីនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោម មុននឹងអ្នកប្រើប្រាស់ដំឡើងកម្មវិធី៖…

Apple ធ្វើការកំណែ Update ប្រព័ន្ធប្រតិបត្តិការថ្មី ដើម្បីធ្វើការកែសម្រួលលើថ្មរបស់ទូរសព្ទ iPhone

មិនទាន់បាន ២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.4 ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធីនេះសារជាថ្មី និងបានដាក់ឱ្យប្រើប្រាស់នូវជំនាន់ iOS 15.4.1 ដើម្បីធ្វើការកែសម្រួលដោយសារតែថ្មរបស់ទូរសព្ទ iPhone ត្រូវបានប្រើអស់លឿនជាងប្រក្រតី។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Apple ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពជាមួយនឹង AppleAVD ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ(Kernel privileges)។ គួរបញ្ជាក់ផងដែរថា…

Telegram បានធ្វើបច្ចុបន្បភាពបន្ថែមនូវមុខងារផ្សាយផ្ទាល់ (Live Stream) និងមុខងារជាច្រើនទៀត!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់ជាច្រើន ថ្ងៃនេះកំណែប្រែជំនាន់ថ្មីពីកម្មវិធី Telegram Version 8.6 បានបន្ថែមនូវមុខងារពិសេសមួយសម្រាប់អ្នកប្រើប្រាស់គឺមុខងារផ្សាយផ្ទាល់ (Live Stream with other Apps) ក្នុងក្រុម (Group) និង Channel។ ការបន្ថែមមុខងារដ៏ពិសេសនេះត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់លោកអ្នកដែលមានអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger Or…

សភាអាមេរិក អំពាវនាវឱ្យបណ្ដេញរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខ UN

(វ៉ាស៊ីនតោន)៖ ដំណោះស្រាយមួយស្នើឡើងដោយសភាទាំង២ របស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីទីក្រុងម៉ូស្គូ បើកប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែន។ បើតាមសារព័ត៌មានអាមេរិក Axios, ដំណោះស្រាយខាងលើដដែល បានជំរុញឱ្យអង្គការសហប្រជាជាតិ ដំណើរការនីតិវិធីសកម្មភាពជាបន្ទាន់ ជាមួយ ការអនុម័តមាត្រា ២៣ នៃធម្មនុញ្ញរបស់ខ្លួន ដែលកំណត់ពីរចនាសម្ពន្ធនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបណ្ដេញរុស្ស៊ីចេញពីកៅអីសមាជិកអចិន្ត្រៃយ៍។ បន្ថែមពីលើនេះ…

Google គ្រោងនឹងប្រើបច្ចេកវិទ្យា Privacy Sandbox ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសពីគម្រោងនាំយកបច្ចេកវិទ្យា Privacy Sandbox បញ្ចូលទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Android ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ពីការទាញយកដ៏ច្រើនលើសលប់ ដើម្បីប្រើសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្រាប់តាមដានទីតាំង។ មុខងារនេះគឺវាស្រដៀងគ្នាទៅនឹងមុខងារ App Tracking Transparency (ATT) ដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS…

​​កំព្រាឪពុកតាំងតូច​ ឡេង ណូរ៉ាតស៊ូក្រាញននៀលនឹងជីវិតរហូតដល់ក្លាយជាសមាជិកក្រុមជម្រើសជាតិកម្ពុជា

​កំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ឡេង ណូរ៉ា បានតស៊ូក្រាញននៀលនឹងជីវិតជាពិសេសក្នុងការហ្វឹកហាត់បាល់ទាត់ រហូតដល់ធ្វើឱ្យរូបគេទទួលបានឱកាសល្អៗ នៅក្នុងក្លឹបកីឡាបាល់ទាត់ និងក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់វិសាខា…