រុស្ស៊ីៈ ប្រមុខគណៈកម្មាធិការការពារជាតិរុស្ស៊ី បាននិយាយថា ក្រុងម៉ូស្គូអាចនឹងដាក់ពង្រាយកងកម្លាំង រួមទាំងប្រព័ន្ធមីស៊ីល Iskander-M បន្ថែមទៀត ទៅតំបន់ភាគខាងលិចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការបង្កើនកងកម្លាំងរបស់អាមេរិក ទៅកាន់ប្រទេសប៉ូឡូញ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។
លោក Vladimir Shamanov ប្រធានគណៈកម្មាធិការការពារជាតិរដ្ឋឌូម៉ា និងជាអតីតមេបញ្ជាការទ័ពអាកាសរុស្ស៊ី បាននិយាយថា «រុស្ស៊ីនឹងឆ្លើយតបយ៉ាងពិតប្រាកដ ទៅកាន់សហរដ្ឋអាមេរិក ជាមួយការសាងសង់យោធា នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួន»។
ដោយលោកបានបញ្ជាក់ទៀតថា មិនត្រឹមតែបង្កើនកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងពង្រឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីលធុន Iskander-M របស់ខ្លួនបន្ថែមទៀតផង។
សូមជំរាបថា ប្រតិកម្មរបស់សមាជិកសភារុស្ស៊ី បានកើតទ្បើងបន្ទាប់ពីអាមេរិក បានបញ្ជូនកម្លាំងទ័ពខ្លួនបន្ថែម ទៅកាន់ប្រទេសប៉ូឡូញ ដោយមិនពិគ្រោះយោបល់ជាមួយរុស្ស៊ី រួមទាំងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិទៀតផង៕
មតិយោបល់