អ្នកគាំទ្រម្នាក់របស់ Persita Tangerang ត្រូវបានរាយការណ៍ថាបានស្លាប់ដោយសារជម្លោះរវាងអ្នកគាំទ្រដូចគ្នា នៅកីឡដ្ឋាន Mini Persikabo Stadium ក្នុងក្របខ័ណ្ឌ Liga 2 ក្នុងជំនួបជាមួយ PSMS Medan កាលពីថ្ងៃពុធ។
កុបកម្មបានកើតឡើងភ្លាមៗបន្ទាប់ពីអាជ្ញាកណ្តាលបានផ្លុំកញ្ចែរបញ្ចប់នៃការប្រកួត ដែលក្រុម PSMS បានទទួលជ័យជម្នះ ១-០ ។ អ្នកគាំទ្រ Persita ត្រូវបានគេរាយការណ៍ថាលុកលុយចូលទីលាននិងបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ PSMS ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាជនរងគ្រោះឈ្មោះ Banu Rusman បានរងរបួសក្បាលធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារពីអ្នកគាំទ្ររបស់អ្នកគាំទ្រម្ខាងទៀតនិងបានស្លាប់នៅក្នុងមន្ទីរពេទ្យ Jakarta កាលពីថ្ងៃព្រហស្បតិ៍។
ក្លិប Persita Tangerang បានសរសេរនៅលើ Instagram ជាផ្លូវការរបស់ពួកគេថា៖ “យើងសង្ឃឹមថានឹងមិនមានជនរងគ្រោះនិងឧប្បត្តិហេតុទៀតឡើយអំពើហិង្សាដែលបានធ្វើឡើងកាលពីម្សិលមិញត្រូវតែស៊ើបអង្កេតឱ្យបានហ្មត់ចត់ កីឡាបាល់ទាត់គឺដើម្បីអ្នកគាំទ្រកំសាន្តនឹងលើកទឹកចិត្តដល់កីឡាករ ហើយអ្នកគាំទ្រគឺជាផ្នែកមួយនៃក្លឹប” ។
ជាចុងក្រោយក្លិបបាន ទទូចឱ្យរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវបានបង្កអ្វីដល់ភាគីទៀតទេ។ «យើងត្រូវតែបន្តការបង្រួបបង្រួមនិងរកដំណោះស្រាយដែលល្អបំផុតសម្រាប់ជនរងគ្រោះនៃឧប្បត្តិហេតុកាលពីម្សិលមិញ»៕
https://www.youtube.com/watch?v=eu5q9GWi_yU&t=21s
https://www.youtube.com/watch?v=Oe5Fh9dFnG4
https://www.youtube.com/watch?v=zC4aRi9l9dU
មតិយោបល់