តួកគីៈ ប៉ូលិសតួកគី បានចាប់ឃុំខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន ១០១ នាក់ នៅក្នុងរដ្ឋធានីអាន់ការ៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មនេះ ត្រូវបានធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញាក្រុងអាន់ការ៉ា ជាមួយប៉ូលិសចំនួន ១,៥០០ នាក់ បានចេញដីកាឃុំខ្លួនជនសង្ស័យចំនួន ២៤៥ នាក់។
ប្រភពដដែល បានឲ្យដឹងទៀតថា ការវាយឆ្មក់របស់ប៉ូលិស នៅតាមទីតាំងខុសៗគ្នាចំនួន ២៤០កន្លែង នៅក្នុងទីក្រុង បានរឹបអូសសម្ភារៈឌីជីថល និងសម្ភារៈផ្សេងៗទៀត ដែលជាកម្មសិទ្ធិរបស់ក្រុម IS ផងដែរ៕
មតិយោបល់