ព័ត៌មានបច្ចេកវិទ្យា

ចង់ចាក់សោ Missed Call លើ iPhone មិនឱ្យគេចុចតេទៅវិញផ្តេសផ្តាស iOS 11 អាចជួយបាន!

ប្រព័ន្ធ iOS 11 ត្រូវបានដាក់បញ្ចូលនូវមុខងារពិសេសថ្មីមួយ​ដែលអ្នកប្រើប្រាស់ ភាគច្រើនអាចនឹងមើលរំលង ដោយនោះគឺ វាមានសមត្ថភាពអាចជួយការពារមិន​ឱ្យនរណាម្នាក់មកចុចតេទូរសព្ទត្រឡប់ទៅកាន់លេខទូរសព្ទណាដែលបានហៅចូលមកហើយតែមិនបានចុចទទួល (Missed call) ខណៈអេក្រង់កំពុងជាប់​សោ​។ បន្ទាប់ពីលោកអ្នកបើកមុខងារនោះ លោកអ្នក ឬក៏អ្នកដទៃ ត្រូវតែបញ្ចូលលេខកូដសម្ងាត់ ឬ Touch ID ទើបអាចហៅទៅកាន់លេខ Missed call នានាបាន។

របៀបអនុវត្ត៖
– បើកដំណើរការកម្មវិធី Settings នៅលើ Home Screen


– ចុចលើ Touch ID & Passcode ឬ Face ID & Passcode (សម្រាប់ iPhone X)


– វាយបញ្ចូលលេខកូដសម្ងាត់ ៤ ខ្ទង់របស់់លោកអ្នក


– នៅខាងក្រោម “ALLOW ACCESS WHEN LOCKED សូមចុចកុងតាក់បិទលើមុខងារ Return Missed Calls ជាការស្រេច។

បញ្ជាក់ៈ បន្ទាប់ពីកំណត់រួច រាល់ពេលលោកអ្នកចុចលើលេខ Missed Call លើអេក្រង់កំពុងជាប់សោ លោកអ្នកត្រូវវាយបញ្ចូលលេខកូដ ៤ ខ្ទង់ខាងលើ៕

មតិយោបល់