ព័ត៌មានអន្តរជាតិ

ជម្លោះនៅតំបន់ហ្គាហ្សា ទាហានអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ៥៨ នាក់ និងរបួសជាង ២.៧០០នាក់

ប៉ាឡេស្ទីនៈ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៥៨ នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃច័ន្ទ នៅតំបន់ហ្គាហ្សា និងជាង ២.៧០០ នាក់ទៀតបានរងរបួស បន្ទាប់ពីទាហានអ៊ីស្រាអែល បានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ដូចជាដុតភ្លើង នៅអំទ្បុងពេលបាតុករប្រមូលផ្តុំគ្នា តាមចំណុចជាច្រើន នៅជិតព្រំដែនជាមួយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

បាតុកម្មព្រមគ្នា រួមជាមួយការតវ៉ាប្រឆាំងនឹងការបើកស្ថានទូតអាមេរិក នៅទីក្រុងយេរូសាឡឹម គឺជាផ្នែកមួយនៃចលនា កើតមានរយៈពេលមួយសប្តាហ៍មកហើយ ដែលទាមទារឲ្យជនភៀសខ្លួនប៉ាទ្បេស្ទីន ទទួលបានសិទ្ធិវិលត្រឡប់ទៅកាន់តំបន់ ដែលពួកគេត្រូវបានបណ្តេញចេញដោយបង្ខំ កាលពីឆ្នាំ ១៩៤៨កន្លងមក ។

សូមជំរាបថា ចាប់តាំងពីចលនាតវ៉ា បានចាប់ផ្តើមផ្ទុះទ្បើងនៅថ្ងៃទី៣០ ខែមីនាកន្លងមក កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាប៉ាឡេស្ទីនរហូតមកទល់ពេលនេះ យ៉ាងតិច ១០៧នាក់ហើយ នៅតំបន់ឆ្នេរសមុទ្រ និងបានធ្វើឲ្យមនុស្សប្រហែល ១២ម៉ឺននាក់ទៀតរងរបួស៕

មតិយោបល់