បរទេសៈ ចន្ទគ្រាសដែលគេហៅថា «ព្រះចន្ទឈាម» នៅពេលវាប្រែពណ៌ជាក្រហមទាំងស្រុងនោះ អាចមើលបាននៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក នៅពេលដែលព្រះអាទិត្យ ផែនដី និងព្រះចន្ទ ស្ថិតនៅទន្ទឹមគ្នាយ៉ាងល្អឥតខ្ចោះ ដោយស្រមោលផែនដី បានបាំងពីលើព្រះចន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
មនុស្សរាប់រយនាក់ បានទៅទស្សនាព្រះចន្ទឈាម នៅឯបន្ទាយបុរាណមួយ អាចមើលឃើញដល់ឆ្នេរ Copacabana និងភ្នំ Sugarloaf ដែលវាជាកន្លែងទស្សនាផ្កាយមួយក្នុងតំបន់ មានដំឡើងឧបករណ៍កែវយឹតជាច្រើន សម្រាប់អ្នកចូលចិត្តមើលផ្កាយ។
ចន្ទគ្រាស ឬរាហ៊ូចាប់ចន្ទទាំងស្រុងមានរយៈពេល ១ ម៉ោង និង ៤៣ នាទី ដោយព្រឹត្តិការណ៍ទាំងមូល គឺមានរយៈពេលជិត៤ម៉ោង។
បណ្ដាលប្រទេសមួយចំនួន ជាស្ដែងដូចជា នៅទូទាំងទ្វីបអាហ្វ្រិក មនុស្សជាច្រើនបានចេញមកមើលព្រះចន្ទពណ៌ក្រហមលើផ្ទៃមេឃ ខណៈនៅប្រទេសសូម៉ាលី អ្នកខ្លះបាននាំគ្នាប្រញាប់ប្រញាល់ទៅព្រះវិហារ ដើម្បីធ្វើការអធិស្ឋាន។ ចំណែកនៅប្រទេសស៊ូដង់ខាងត្បូងវិញ មនុស្សជាច្រើន បាននាំគ្នាថតរូបបាតុភូតធម្មជាតិមួយនេះ បើទោះបីប្រទេស កំពុងហែកហួរដោយសង្គ្រាមក៏ដោយ ហើយកន្លែងខ្លះទៀត ការប្រើកាមេរ៉ានៅទីសាធារណៈ ត្រូវបានហាមឃាត់៕
មតិយោបល់