តៃវ៉ាន់ៈ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយរបស់តៃវ៉ាន់ បានរត់ធ្លាក់ផ្លូវត្រង់កន្លែងផ្លូវកោងមួយ កាលពីថ្ងៃអាទិត្យ ដែលវាជាឧបទ្ទវហេតុផ្លូវដែកដ៏អាក្រក់បំផុត មិនធ្លាប់មាននៅលើកោះអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
រូបភាពពីកន្លែងកើតហេតុ បានបង្ហាញថា រថភ្លើង Puyuma Express បានធ្លាក់ពីផ្លូវដែកទាំងស្រុង នៅភាគខាងកើតតំបន់ Yilan។ ដោយរដ្ឋបាលផ្លូវដែក បាននិយាយថា រថភ្លើងដែលជួបឧបទ្ទវហេតុនេះ មានដឹកមនុស្ស ៣៦៦ នាក់ បានធ្វើដំណើរតាមផ្លូវទៅកាន់ទីក្រុង Taitung។
តាមប្រភពពីអាជ្ញាធរ បានបញ្ជាក់ថា ករណីនេះ បានបណ្ដាលឲ្យមនុស្ស ១៧៥ នាក់រងរបួស៕
មតិយោបល់