ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារមីស៊ីលលើទីតាំងអាកាសស៊ីរី បណ្ដាលឲ្យមានមនុស្សស្លាប់

ស៊ីរីៈ ប្រភពពីមន្ត្រីយោធាស៊ីរីម្នាក់ បានឲ្យដឹងថា មានការផ្ទុះដ៏ខ្លាំងក្លាជាច្រើនកន្លែង បានកើតឡើង និងបង្កជាអគ្គិភ័យនៅមូលដ្ឋានអាកាសយោធា T-4 ក្នុងខេត្ត Homs របស់ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពដដែល បានអះអាងថា កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអែល បានវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានអាកាសស៊ីរី ដោយប្រព័ន្ធការពារអាកាសស៊ីរី បានបាញ់ទម្លាក់មីស៊ីលចំនួនពីរគ្រាប់។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេរាយការណ៍ផងដែរថា បានបណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត និងពីរនាក់ទៀត រងរបួស៕

មតិយោបល់