អាមេរិកៈ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ លោក Donald Trump កំពុងតែប្រឈមមុខនឹងការខកបំណងកាន់តែខ្លាំងឡើងជាមួយនឹងការបោះឆ្នោត ក្នុងចំណោម វរជនរបស់បក្សសាធារណរដ្ឋ និង អ្នកគាំទ្របរិច្ចាគជាច្រើននាក់ ប៉ុន្តែលោកបានអះអាងនៅថ្ងៃព្រហស្បតិ៍ថាយុទ្ធនាការរបស់លោក មិនធ្លាប់បានល្អប្រសើដូច្នេះទេ ហើយបក្សរបស់លោកក៏មិនធ្លាប់មានឯកភាពគ្នាល្អអ៊ីចឹងដែរ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦។
លោក Trump បានប្រកាសនៅក្នុងការប្រមូលផ្តុំមួយនៅទីក្រុង Daytona Beach រដ្ឋ Florida ថា « យុទ្ធនាការកំពុងប្រព្រឹត្តទៅល្អយ៉ាងពិតប្រាកដក។វានមិនធ្លាប់មានការឯកភាពគ្នាល្អដូច្នេះទេ ហើយវាជាការឯកភាពដ៏ល្អបំផុតតាំងពីយើងចាប់ផ្តើម»។លោក Trump បន្តថា«ខ្ញុំគិតថាយើងមិនធ្លាប់មានការឯកភាពគ្នាល្អដូច្នេះទេ »
បើទោះបីទស្សនៈសាធារណៈជនយល់ឃើញថា លោកត្រូវបានជាប់គាំងក្នុងបរាជ័យនយោបាយដែលភាគច្រើន បង្កើតឡើងដោយខ្លួនរបស់លោកផ្ទាល់។
គួរបញ្ជាក់ថា លោក Donald Trump មានប្រជាប្រិយភាពនៅក្នុងយុទ្ធនាការរបស់លោក ដោយសារការប្រមូលប្រាក់មូលនិធិបានច្រើន ហើយនៅក្នុងខែកក្កដាកន្លងទៅ លោកប្រមូលបានថវិកាចំនួន ៨០លានដុល្លារអាមេរិក ប៉ុន្តែ លោកបានធ្លាក់ចុះប្រជាប្រិយភាពបន្តិចវិញ និងទទួលការរិះគន់យ៉ាងខ្លាំង ពីក្រុមរួមបក្ស មិត្តភក្តិ និងថ្នាក់ដឹកនាំជាច្រើននាក់ ក្រោយពេលលោកបានឈ្លោះប្រកែកជាមួយឪពុកម្តាយរបស់ទាហានអាមេរិក-មូស្លីម ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ាក់។
ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្តីបន្ទោលឲ្យលោកTrump ខ្លាំងៗថា Trump មិនសាកសមធ្វើជាបេក្ខភាពប្រធានាធិបតីទេ៕
មតិយោបល់