ព័ត៌មានអន្តរជាតិ

ម្ដាយអប្រិយសម្លាប់កូនចោលក្នុងទឹកចានបង្គន់

ថៃ: រឿងខ្លោចចិត្តនេះកើតមាននៅក្នុងស្ថានីយ៍រថភ្លើងស្រុក ប៉ៈធីវ ខេត្ត ឆុមផន ប្រទេសថៃ មានម្ដាយចិត្តអប្រិយបង្កើតកូនរួចហើយ យកកូនមកទម្លាក់ចោលក្នុងចានបង្គន់បន្ទប់ទឹកស្ថានីយ៍រថភ្លើង។ នេះដោយយោងតាមទំព័រហ្វេសប៊ុក รักเธอประเทศไทยน่ะ បានរាយការណ៍នៅយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

សមត្ថកិច្ចបានមកដល់ឃើញហេតុការណ៍នេះ នៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ សាកសពទារកនេះ អាយុប្រហែលជា ៨ ទៅ៩ ខែ ភេទប្រុស សក់ខ្មៅក្រាស់ ទម្ងន់ប្រហែលជាង ២ គីឡូក្រាម។ សមត្ថកិច្ចបានបញ្ចូនសាកសពទារកនោះទៅកាន់ មន្ទីរសពទារកក្នុងមន្ទីរពេទ្យ ស្រុក ប៉ៈធីវ។

គួរបញ្ជាក់ផងដែរថា នេះជាទង្វើឃោឃៅមួយចំពោះមនុស្សជាតិ ក្នុងនាមជាម្ដាយម្នាក់តែងតែមាន គុណធម៌ និងទឹកចិត្តស្រលាញ់កូន ក៏ប៉ុន្តែម្ដាយអប្រិយមួយនេះបានសម្លាប់កូនខ្លួនឯងយ៉ាងឃោឃៅក្នុងទឹកចានបង្គន់ នេះជាទង្វើមិនគួរគប្បីយកគំរូតាមនោះឡើយ៕

photo_2photo_2016-10-13_14-16-13photo_2photo_2photo_2

មតិយោបល់