ប្រភពព័ត៌មាន DailyMail ចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ បានបង្ហាញរូបដ៏កម្រ របស់ Angelina Jolie ក្រោយលែងលះ ជាមួយស្វាមីដោយមើលទៅកាន់តែស្គមស្គាំង។
អ្នកព័ត៌មានស្ថាប័នខាងលើ បានតាមប្រមាញ់រូបភាបរបស់ ជូលី ក្រោយនាងចេញពីសណ្ឋាគារ នៅ ឡូអេនជើឡេស ជាមួយកូនរបស់នាង ។ តារាវ័យ ៤១ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ខ្មៅ មើលទៅធំទូលាយ រលុង ដែលគ្របដណ្តប់រាងកាយដ៏ស្គមស្គាំងរបស់នាង ហើយមុខមាត់របស់នាងឡើងស្លេក និងឡើងផតមុខ អស់ហើយ ដែលខុសពីមុនឆ្ងាយតែម្តង។
តាមរយៈរូបភាពនេះដែរ គេក៏ឃើញ តារាល្បីខាងលើ ពាក់ចិញ្ចៀន ដែលអតីតស្វាមី ឲ្យដូចគ្នា ។
សម្រាប់បណ្តឹងលែងលះគ្នា រវាង ប្រេដភីត និង ជូលី ដោយថ្មីៗនេះដែរ អតីតស្វាមីបានដាក់ពាក្យស្នើរសូមទៅកាន់ ចៅក្រម ដើម្បីបិទឯកសារ នៃជម្លោះនេះ ដោយរក្សាសិទ្ធគ្រប់យ៉ាង ដើម្បីជីវិតឯកជនរបស់ពួកគេ គេចចេញពីការផ្សព្វផ្សាយព័ត៌មាន។
ដោយឡែកក្មេងទាំងអស់ បច្ចុប្បន្នកំពុងរស់នៅជាមួយ ជូលី ហើយតារារូបនេះ កំពុងសាងសំបុកថ្មី ដោយរកទិញផ្ទះមួយកន្លែងសម្រាប់កូនៗ នៅឡូអេនជើឡេសតែម្តង៕

មតិយោបល់