ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ អ៊ុន សុធា ៣៤ឆ្នាំបាត់

យោងតាមប្រភពពីតារាសិល្ប:នៅថ្ងៃទី៦ មករា ក្នុងឆ្នាំ២០១៧ គឺជាថ្ងៃខួបគម្រប់វ័យ៣៤ឆ្នាំរបស់លោកអ៊ុន សុធា ដែលពេលកន្លងលោកតែងតែលាក់មិនប្រាប់ឲ្យគេបានដឹងពីអាយុពិតប្រាកដ។ យ៉ាងណាមិញ លោកមិនធ្វើពិធីខួបកំណើតដូចគ្នា នឹងតារាមួយចំនួននោះទេ ដោយពិធីខួបរបស់លោកត្រូវបានតារាសិល្ប:មួយ ក្រុមធ្វើឲ្យក្នុងពេលចុះថតនៅម្ដុំសៀមរាប ក្នុងខេត្តកណ្ដាល។

តារាមួយរូបដែលស្ថិតក្នុងពញាក់អារម្មណ៍ថ្ងៃខួបកំណើត របស់លោកអ៊ុន សុធា បានអះអាងថាដោយយល់ឃើញថា តារារូបនេះចង់ភ្លេចថ្ងៃកំណើតរបស់ខ្លួន ហើយក្រុមតារាសិល្ប:មួយចំនួន ក៏ស្រឡាញ់ចូលចិត្តលោក ក្នុងនាមជាតារារៀមច្បងមួយរូប ទើបសម្រេចរួមគ្នាទិញនំ ឲ្យលោកក្នុងពេលលោកចុះថត ដើម្បីពញាក់អារម្មណ៍ របស់លោកសម្រាប់ខួបគម្រប់៣៤ឆ្នាំ។ តារាដដែលបន្តថាលោកអ៊ុន សុធា អត់ដឹងពីការពញាក់អារម្មណ៍នោះទេ ទើបលោកសប្បាយចិត្តចង់ហោះ នៅពេលតារាមួយចំនួនយកនំមកឲ្យលោកភ្លុំទៀន អមដោយការច្រៀងបទជូនពរកាលពីព្រឹកថ្ងៃទី៦ មករា។ តារាដដែលបន្តថាលោកអ៊ុន សុធា អត់មានគម្រោងធ្វើអីសម្រាប់ថ្ងៃខួបទេ ប៉ុន្តែតារាដែលបានចូលរួមពញាក់អារម្មណ៍ នឹងជួបជុំគ្នាក្រោយថតចប់អញ្ជើញលោកទៅញាំអី ដើម្បីអបអរថ្ងៃខួបគម្រប់៣៤ឆ្នាំរបស់លោក៕

មតិយោបល់