ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាបង្ហាញម៉ូដ ពូ ពៃ យ៉ា បង្ហាញមុខសង្សារមហាសេដ្ឋី

លើកនេះតារាបង្ហាញម៉ូដសិចស៊ី នាង ពូ ពៃ យ៉ា បានពន្លយព័ត៌មានមួយទំហឹងតែម្ដងដោយគ្មានការលាក់លៀមទៀត ដែលសំណាងជាន់លើសំណាងរបស់នាងបានមកដល់ជាបន្ដបន្ទាប់នោះ តារាវ័យ ២៧ ឆ្នាំ រូបនេះទើបតែទទួលបានកាងារនៅក្រុមហ៊ុនរបស់ ហូលីវូត សោះ ឥឡូវនាងបានពន្លយមុខមាត់ពិតរបស់ មហាសេដ្ឋី បារាំង ជាមិត្តប្រុសរបស់នាងក្នុងពេលថ្មីៗនេះ ។

នាយ Matthew Brag ជាកំលោះមហាសេដ្ឋជនជាតិបារាំង ជាអ្នកមានទ្រព្យសម្បត្តិមហាសាល មានកោះផ្ទាល់ខ្លួន ដែលមានតម្លៃរាប់ពានលានដុល្លារ មិនត្រឹមតែប៉ុណ្ណោះទេ នាយជាបុរសសង្ហារ ដែលមាននារីជាច្រើនប្រាថ្នាចង់បាន ជាគូរអនាគត ក៏ប៉ុន្ដែនេះជាសំណាងរបស់តារាបង្ហាញម៉ូដថៃ ពូ ពៃ យ៉ា ដែលត្រូវបានមហាសេដ្ឋីរូបនេះជាមិត្តប្រុស ។

គួរបញ្ជាក់ផងដែរថា នាង ពូ ពៃ យ៉ា បានបង្ហោះខ្លួនជាមិត្តប្រុសជាមហាសេដ្ឋីបារាំង នៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម នឹងក្នុងគោលបំណងចង់បង្អួតពីភាពហ៊ឺហារបស់នាង ឲ្យអ្នកសារព័ត៌មានបានដឹង និងបានចាប់អារម្មណ៍ពីនាង បើទោះបីជានាងទើបតែចូលពិភពសិល្ប:ក៏ដោយ ៕

មតិយោបល់