ភ្នែក ជាអាវៈយវៈដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ហើយវាក៏ងាយនឹងទទួលរងគ្រោះជាងអវៈយវៈដ៏ទៃទៀតដែរ។ ជាតិពុលក្នុងបិរយាកាស ជាតិវិទ្យុសកម្មរបស់ឧបករណ៍អេឡិចត្រូនិច និងទម្លាប់ប្រើស្មាតហ្វូននៅពេលយប់ បានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ភ្នែក ដូចជា ការរលាកគ្រាប់ភ្នែក ភ្នែកក្រហម ឬភ្នែកឡើងបាយជាដើម។
ទោះជាយ៉ាងណាទឹកឃ្មុំ ត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺភ្នែកយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានសារធាតុប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងបាក់តេរីយ៉ាងច្រើនលើសលប់។ ដើម្បីកែច្នៃទឹកឃ្មុំឲ្យក្លាយឱសថសម្រាប់ព្យាបាលជំងឺភ្នែកឡើងបាយ លោកអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម៖
ភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយ កើតឡើងដោយសារ ជាតិប្រូតេអ៊ីតមានច្រើនពេកក្នុងភ្នែក ដែលបង្កទៅជាដុំពពកសៗក្នុងភ្នែក ហើយធ្វើឲ្យអ្នកមើលមិនច្បាស់។ អ្នកជក់បារី និងអ្នកដែលទទួលរងជាតិពុលខ្លាំងពេក ក៏ប្រឈមនិងជំងឺភ្នែកឡើងបាយ ផងដែរ។
របៀបធ្វើ៖
– លាយទឹកឃ្មុំសុទ្ធ ២៥% និងទឹកធម្មតា ៧៥%(ប្រើទឹកស្អាត)
– បន្តក់ ១ទៅ២ដំណក់ ទៅក្នុងគ្រាប់ភ្នែក
– ធ្វើរបៀបនេះឲ្យបាន ៣ទៅ៤ដង ក្នុងមួយថ្ងៃ
– លោកអ្នកនឹងអាចទទួលបានលទ្ធផលក្នុងពេល ១សប្តាហ៍។
ចំណាំ៖ ទោះជាយ៉ាងណា យកល្អអ្នកគួរទៅពិគ្រោះជាគ្រូពេទ្យជំនាញជាមុនសិន មុនធ្វើការព្យាបាលដោយខ្លួនេង៕
មតិយោបល់