ព័ត៌មានអន្តរជាតិ

អូស្ត្រាលីចំណាយប្រាក់ ៧,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើអត្តឃាតជនជាតិដើមភាគតិច

អូស្ត្រាលីៈ រដ្ឋាភិបាលអូស្ត្រាលី កំពុងពង្រីកភ្នាក់ងារគាំទ្រសហគមន៍មូលដ្ឋានមួយ ដោយចូលរួមជាទឹកប្រាក់អស់ចំនួន ៧,៥ លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងកុំឲ្យជនជាតិដើមភាគតិច វ័យក្មេងអូស្រ្តាលី ដែលមានអត្រាចូលចិត្តធ្វើអត្តឃាតខ្លួនឯងប្រាំដង បើធៀបទៅនឹងការប្រព្រឹត្តអត្តឃាត របស់ប្រជាជនអូស្ត្រាលី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

គម្រោងនេះ ត្រូវបានអនុវត្តជាលើកដំបូង នៅភាគខាងលិចប្រទេសអូស្រ្តាលី ក្នុងឆ្នាំ ២០១៦ ហើយក៏ទទួលបានជោគជ័យ នៅដែនដីភាគខាងជើង និងខាងត្បូងប្រទេសផងដែរ នៅឆ្នាំ ២០១៧នេះ ហើយគម្រោងបន្តនៅទូទាំងប្រទេស នឹងត្រូវអនុវត្តនៅឆ្នាំ ២០១៨ ខាងមុខ ។

រដ្ឋមន្រ្តីអូស្ត្រាលីលោក Nigel Scullion បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា «រាល់ការធ្វើអត្តឃាត គឺជាសោកនាដកម្មមួយ បានប៉ះពាល់ដល់ស្និទ្ធសហគមន៍ជនជាតិដើម នៅតំបន់ Torres Strait Islander ដែលជាញឹកញាប់គេឃើញថា អត្តឃាតនេះបានធ្វើទ្បើង និងបង្ករបួសខ្លួនឯង ដោយជនជាតិភាគតិចអូស្ត្រាលី» ។

កាលពីពេលកន្លងមក លោករដ្ឋមន្រ្តី ធ្លាប់បានបញ្ជាក់លើបញ្ហាដែលធ្វើឲ្យជនជាតិ
ដើមភាគតិចនៅអូស្ត្រាលីសម្លាប់ខ្លួន គឺប្រហែលជា ៤០ ភាគរយបានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងមួយទៀត គឺដោយសារភ្នាក់ងារគ្រាំទ្រ មានស្ថានភាពលំបាកក្នុងការផ្គត់ផ្គង់ជួយពួកគេ៕

មតិយោបល់