ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា បង្អួតសម្រស់ក្រោយ ដេរភ្នែក និងកែច្រមុះជាថ្មី

ប្រភពផ្លូវការបានអះអាងថាក្នុងដំណើរទៅកាន់ប្រទេសថៃរបស់ពេជ្រ អាវីហ្សា កាលពីថ្ងៃ១០ មករា គឺនាងមិនត្រឹមតែទៅពិនិត្យច្រមុះដែលមានរបួស ក្នុងពេលរងអំពើហិង្សាប៉ុណ្ណោះទេ គឺនាងក៏បានកិបភ្នែក ឬដើរត្របកភ្នែក២ជាន់ ដើម្បីកែកុនសម្ផស្សផងដែរ។ អ៊ីចឹងហើយទើបកញ្ញាត្រូវគេឃើញសម្រស់របស់នាង ស្រស់ស្អាតជាងមុន ខណៈដែលត្របកភ្នែករបស់នាង ក៏នៅហើមមិនទាន់បាត់ស្នាមដេរនៅឡើយ ក្នុងពេលបង្ហាញខ្លួនក្នុងពិធីខួបកំណើតរបស់លោកចាន់ រដ្ឋា អតីតហ្វ្រេស៊ីនៅវីហ្វ្រេន។

មានតារាច្រើនគួរសមសរសើរថាពេជ្រ អាវីហ្សា ស្រស់ស្អាតមិនដូចមុន ទាំងសម្បុរស្បែក និងមុខមាត់តែម្ដង បន្ទាប់ពីនាងបន្ថែមត្របកភ្នែក២ជាន់ ហើយបើសំឡឹងមើលទៅខ្ទង់ច្រមុះក៏ខ្ពស់ស្អាតជួយលើកទម្រង់មុខរបស់នាងផងដែឬ។ ម្នាក់ៗបានខ្សឹបខ្សៀវថានាងកិបភ្នែកបានស្អាត ហើយតាមការលេចឮគម្រោងកែកុនបំប៉នសម្រស់របស់នាង នឹងអាចកើតមានបន្ថែមទៀត ក្នុងពេលដែលនាងយល់ថាទម្រង់មុខវីរបស់ខ្លួនរាងធាត់ជាងមុនមិនសូវពេញចិត្ត។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះនាងថាមិនទាន់ច្បាស់នោះទេ បើទោះជានាងបញ្ជាក់ថាស្រលាញ់មុខវីទ្រវែងជាងនេះអ៊ីចឹងមែន។

ពេជ្រ អាវីហ្សា បានសារភាពថានាងពិតជាបានកិបត្របកភ្នែក២ជាន់ និងបានកែកុនផ្នែកខ្លះនៅលើផ្ទៃមុខប្រាកដមែន ក្នុងពេលដែលនាងបានចេញទៅកាន់ប្រទេសថៃ កាលពីពាក់កណ្ដាលខែមករា។ នាងថាខ្លួនសម្រេចចិត្តដេរត្របកភ្នែក២ជាន់ ព្រោះតែត្របកភ្នែករបស់ខ្លួនពីធម្មជាតិមិនសូវស្អាត និងមើលទៅតឹងៗមិនសូវលើកសម្រស់។ ក្នុងដំណើរទៅថៃលើកនោះ នាងបានទទួលការព្យាបាលនៅកន្លែងស្នាមជាំ និងត្រង់កន្លែងច្រមុះដែលបាក់ខ្ទង់រួចហើយ ប៉ុន្តែត្រូវការពេលវេលាទៅមើលថែម្ដងពីរដងទៀត ទើបបញ្ជាក់ថាសម្រស់ដែលបានកែកុននៅមិនទាន់ដាច់ស្រេចមួយរយភាគរយ។ អ្នកនាងខ្លួនទាស់ត្រង់ភ្នែក ទើបសម្រេចដេរ ឬកិបត្របកភ្នែកអោយមើលទៅឃើញ២ជាន់ស្អាត ដើម្បីអោយរង្វង់ភ្នែកមើលឃើញធំស្អាត តាមការចង់បាន។ នាងមិនហ៊ានបញ្ជាក់ពីគម្រៀងកែកុនទម្រង់មុខអោយកាន់តែមើលទៅឃើញមុខវីជាងនេះនោះទេ បើទោះជានាងបញ្ជាក់ថា ស្រឡាញ់ និងរៀងទើសៗចិត្តរឿងទម្រង់មុខនាងចាប់ផ្ដើមមូលជាថ្មី ព្រោះតែធាត់បែកសាច់។ នាងមានគម្រោងសម្រស់រាង អោយនៅស្ដើងជាងនេះ ហើយក្នុងពេលអនាគតនឹងក៏ពិតជាមានគម្រោងថែមថយផ្នែកខ្លះ មិនអោយផ្ទះមុខខ្វះភាពទាក់ទាញអោយស្របសម័យកាលផងដែរ៕

មតិយោបល់