ព័ត៌មានជាតិ

ជិះម៉ូតូដឹកកូនឈើក្រឡឹង ដួលបែកក្បាលស្លាប់ដោយខ្លួនឯង

ក្រចេះ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូឌុបកូនឈើក្រឡឹង មិនប្រយត្ន័បណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង ១០ នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ក្នុងភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះមានឈ្មោះ ព្រាប ចេក ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកំបោ ឃុំ
គោលាប់ ស្រុកចិត្តបុរី ស្លាប់ភ្លាមៗនៅនឹងកន្លែង។

តាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសវ័យចំណាស់ខាងលើ បានជិះម៉ូតូដឹកកូនឈើក្រឡឹង តាមបណ្តោយផ្លូវជាតិលេខ ៧ ពីក្រចេះទៅស្រុកស្នួល ប៉ុន្តែលុះបានមកដល់ចំណុចកើតហេតុ ក៏ដួលម៉ូតូខ្លួន ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារក៏បានដឹកសាកសពជនរងគ្រោះ យកមកធ្វើបុណ្យតាមប្រពៃណី នៅភូមិកំបោ ឃុំគោលាប់ ស្រុកចិត្តបុរី ខេត្តក្រចេះ៕

//youtu.be/I9DqT2cKH1I

មតិយោបល់