ជារឿងភ្ញាក់ផ្អើលបំផុត សម្រាប់តារាស្រី ផេត ណាប៉ាកា រួមទាំង នាយ បេន រេតស៊ីង ដែលស្វាមីរបស់នាង បានមកឈរ បីកូននៅចំពោះមុខនាង ក្រោយពីតារាស្រីរូបនេះ បានសម្រាលកូនហើយនៅក្នុងមន្ទីរពេទ្យ ក្នុងទីក្រុង បាងកក នេះបើយោងតាមសារព័ត៌មាន M thai ចេញផ្សាយនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។
នាយបេន បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានថៃថា ” នៅក្នុងពេលវេលា កន្លះម៉ោង នៃការឆ្លងកាត់ ការវះកាត់ឆ្លងទន្លេ វិនាទីដែលបានឃើញមុខកូន ពិតជាភ្ញាក់ផ្អើលបំផុត ព្រោះយើងមិនធ្លាប់ឆ្លងកាត់អារម្មណ៍នេះ ពីមុនមកឡើយ ” ។
យ៉ាងនោះក្ដី នាយ បេន បានបន្ដប្រាប់ដល់អ្នកសារព័ត៌មានថា ការចិញ្ចិមកូន មានអ្នកជួយមើលថែរក្សាច្រើន ក៏ប៉ុន្ដែ យើងក៏ត្រូវថែកូនដោយខ្លួនឯង ជាមុនសិន រឿងដែលកន្លងមក ពួកយើងតែឲ្យកម្លាំងចិត្តមករហូត ហើយនៅក្នុងថ្ងៃនេះ ក៏មានកម្លាំងចិត្តដ៏តូចមួយទៀត ដែលទើបតែចេញមក មានភ្នែកខ្មៅតូចឃើញពិភពលោកថ្មី ឲ្យយើងមានកម្លាំងចិត្តដើរទៅមុខបន្ដទៀត ហើយរឿងដែលកើតឡើង គឺសម្រេចតាមមន្រ្ដី សមត្ថកិច្ចទៅចុះ បាទ ព្រោះមានដំណាក់កាលរឿងជាបន្តបន្ទាប់ទៀត ៕
មតិយោបល់