ព័ត៌មានកីឡា

ប្រវត្តិ​សាស្ត្រ​ដដែល Arsenal ​ជើង​ទី​១​ចាញ់ Bayern ​៥-១

ក្រុម Arsenal ​ប្រហែល​ជា​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​នោះ​ទេ ​ដោយ​សារ​តែ​កាល​ពី​ជើង​ទី​១​យប់​មិញ​នេះ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ ៥-១ ​ទៅ​ហើយ​នៃ​ពាន​រង្វាន់ UEFA Champions League ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ Arsenal ​លេង​នៅ​ពាន Champions League ​នេះ ​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​ក្រុម Bayern ​ឡើយ ​ដោយ​តែងតែ​ប៉ះ​គ្នា​រហូត ​ហើយ​លទ្ធផល​ក៏​តែងតែ​ធ្លាក់​រហូត​ដែរ។ យ៉ាងណមិញ​នៅ​មុន​ប្រកួត​លោក Arsene Wenger ​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​នេះ ​បាន​បង្ហាញ​អារម្មណ៍​ថា​នឹង​មិន​ធ្វើ​ឱ្យ​ប្រវត្តិសាស្ត្រ​ដដែល​នោះ​ទេ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ​កាល​ពី​យប់មិញ ​អ្វី​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​រក​អតីតកាល​ទៅ​ហើយ។

ការ​និយាយ​បែប​នេះ​គឺ​ដោយសារ​តែ​ពួកគេ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ​៥-១ ​ឯ​ណោះ​គិត​ត្រឹម​ជើង​ទី​១ ​ខណ:​ដែល​ការ​ប្រកួត​នេះ​នៅ​សល់​១​ជើង​ទៀត​ធ្វើ​ឡើង​នៅ​ទឹក​ដី Arsenal ​ម្ដង៕

មតិយោបល់