ព័ត៌មានសិល្បៈ និងកម្សាន្ត

យាយណាង មិនតក់ស្លុត ក្រោយពេទ្យថារស់បានត្រឹម២ឆ្នាំ

ក្នុងបទសម្ភាសន៍ដោយផ្ទាល់ដល់គេហដ្ឋាននៅភូមិត្នោតជ្រំ ម្ដុំបឹងទំពុន អ្នកស្រី ណយ សំណាង បានអះអាងថា គ្រូពេទ្យតម្រូវអោយអ្នកស្រីវះកាត់បេះដូងដាក់ថ្ម បើមិនដូច្នោះទេ ស្ថានភាពអ្នកស្រីនឹងអាចរស់តែ២ឆ្នាំប៉ុណ្ណោះ។ អ្នកស្រីបានថ្លែងបែបនេះ ក្នុងឱកាសកញ្ញា ស្រីពៅមុខឈើ នាំយកថវិកាចំនួន១លានរៀល តំណាងអោយគ្រួសារតារាកម្ពុជា យកលុយទៅប្រគល់ជូន កាលពីព្រឹកថ្ងៃទី៣ មិនា។

អ្នកស្រីថាជំងឺបេះដូងកាន់តែខ្សោយជាងមុន ដោយខាងពេទ្យមិនមានដំណោះស្រាយ ក្រៅពីការវះកាត់ដាក់ថ្មនោះ ដោយសារតែបេះដូងរបស់អ្នកស្រីមានសភាពមិនប្រក្រតីខ្លាំងក្លា។ អ្នកស្រីបានប្រកាសមិនទទួលយកការវះកាត់នោះទេ ដោយអ្នកស្រីសុខចិត្តស្លាប់ បើទោះមិនព្រមវះកាត់ អាចរស់បានតែ២ឆ្នាំ។ អ្នកស្រីថា ក្នុងមួយជីវិតអ្នកស្រីខ្លាចជាងគេ គឺការវះកាត់ ទើបអ្នកស្រីមិនទទួលយកការវះកាត់ដាច់ខាត ដោយសារខ្លាចឈឺ។ យ៉ាងមិញអ្នកស្រីថា នឹងរកមធ្យោបាយទៅជួបគ្រូពេទ្យនៅខេត្តសុរិន្ទប្រទេសថៃ ដើម្បីអោយរស់បានយូរ។ អ្នកស្រីថារាល់ថ្ងៃសុខៗ ក៍ដួលសន្លប់ឈឹង ខណៈដែលការសម្រាក និងការហូបចុក ក៍លែងបានដូចមុន ដែលកាន់តែធ្វើអោយសុខភាពចុះខ្សោយ។

ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់ របស់អ្នកស្រី ណយ សំណាង ក្រោយសភាពជំងឺធ្វើទុក។

https://www.youtube.com/watch?v=21vk46iyLKA

មតិយោបល់