ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗនៅសហរដ្ឋអាមេរិក ដែលមានរួមទាំងក្រុមហ៊ុន Apple ដែរនោះ បានចេញមុខគាំទ្រសិស្សខ្ទើយបុរសម្នាក់ឈ្មោះ Gavin Grimm តស៊ូប្រឆាំងនាយកសាលា Gloucester County School Board ក្នុងរដ្ឋកំណើត Virginia របស់លោក ដើម្បីទាមទារសិទ្ធិប្រើប្រាស់បន្ទប់ទឹកសិស្សស្រីរបស់សាលា។
ក្រុមហ៊ុនទាំងនោះ ដែលមានដូចជា Apple, Microsoft, Amazon, Twitter ជាដើម បានចុះហត្ថលេខាលើលិខិតមួយរៀបចំឡើងដោយអង្គការសិទ្ធិ LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) ឈ្មោះ The Human Rights Campaign ដែលនឹងដាក់ទៅកាន់តុលាការកំពូលក្នុងតំបន់ ដើម្បីជំរុញឱ្យស្ថាបននិតិប្រតិបត្តិនេះ កាត់សេចក្តីឱ្យបុរសភេទទីបីឈ្មោះ Grimm ឈ្នះ។
ករណីរបស់ក្មេងប្រុស Grimm នេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ ប៉ុន្តែ វាកំពុងកើនកម្តៅឡើងក្រោយការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកចោលគោលការណ៍ណែនាំដែលបានដាក់ចេញដោយរដ្ឋបាលលោក Obama គ្របដណ្តប់ជាពិសេសទៅលើការប្រើប្រាស់បន្ទប់ទឹកសាធារណៈសម្រាប់មនុស្សភេទទី៣ ដើម្បីឱ្យពួកគេមានសិទ្ធិប្រើប្រាស់បន្ទប់ទឹកទាំងនោះ ទៅតាមអត្តសញ្ញាណយេនឌឺរបស់ពួកគេ។
ទោះយ៉ាងណា ការសម្រេចគាំទ្រ មិនគាំទ្រ ឬត្រូវរឹតបណ្តឹងបន្ថែមទៅលើគោលការណ៍ពាក់ព័ន្ធទៅនឹងសិទ្ធិក្រុមមនុស្ស LGBTQ គឺអាស្រ័យទៅលើរដ្ឋនានា ហើយសម្រាប់ករណី Grimm តុលាការកំពូលប្រចាំតំបន់ នឹងបើកសវនការស្តាប់សក្ខីកម្មរបស់ភាគីទាំងសងខាងនៅបំណាច់ខែមិនានេះ៕
ប្រភពព័ត៌មានៈ kopitiambot
មតិយោបល់