ព័ត៌មានសិល្បៈ និងកម្សាន្ត

ចិញ្ចៀនគ្មានតម្លៃលើទីផ្សារ ត្រូវបានប្រើក្នុងពិធិភ្ជាប់ពាក្យ​មហាសេដ្ឋី និងតារាហុងកុង​

តួស្រីរបស់ហុងកុងនាង Ady An បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយមិត្តប្រុសខ្លួនជា​មហាសេដ្ឋី កាលពីថ្ងៃទី​១៥ ខែមីនា​ ឆ្នាំ​២០១៧ ខណៈដែ​ល​ចិញ្ចៀនភ្ជាប់ពាក្យរបស់គេ​ធ្វើឲ្យទស្សនិកជននឹកស្មានមិនដល់​។​
បើទោះបីជា​មានថវិកា​មហាសាលក្តី ប៉ុន្តែប្រភពព័ត៌មាន iFeng និង straitstimes បានចុះផ្សាយ​ឲ្យដឹងថា តារាស្រី​ហុងកុង​វ័យ​៣៦ឆ្នាំ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ជាមួយនឹងមហាសេដ្ឋី Chen Rong Lian ដោយ​ចិញ្ចៀនភ្ជាប់ពាក្យ​ចំណងស្នេហ៍ របស់គេ​ធ្វើឡើងពីគំរប​កំប៉ុង​សូដា។

រឿងខាងលើជារឿងនឹកស្មានមិនដល់ ខណៈដែល​ពួកគេ​ទាំងពីរនាក់សុទ្ធសឹង​ជា​អ្នកមានថវិកា​ស្តុកស្តម្ភដូចគ្នា ដំបូងឡើយ​ Chen Rong Lian ព្រោះតែចង់​ធ្វើឲ្យ Ady An ភ្ញាក់ផ្អើល ដោយហោះទៅកាន់ទីក្រុងតៃប៉ិ រួច​ធ្វើដំណើរទៅកាន់ការិយាល័យរបស់នាង​ ។ ចំណុចនេះ ទស្សនិកជនជាច្រើនច្បាស់ណាស់នឹងគិតថា Chen Rong Lian នឹង​ធ្វើការស្នើសូម​ មិត្តស្រីរៀបការជាមួយចិញ្ចៀនត្បូងពេជ្រ ដែលមានតម្លៃ​ដ៏ថ្លៃមហាសាលហើយមើលទៅនោះ ។ ប៉ុន្តែមិនដូច្នោះទេ​ចិញ្ចៀនដែល​គេ​ភ្ជាប់ចំណងស្នេហ៍​ជាមួយគ្នា វាគ្រាន់តែ​គំរប​កំប៉ុងសូដា យកមកកែច្នៃ​តែប៉ុណ្ណោះ​ ចេញជា​ចិញ្ចៀនដ៏ស្រស់ស្អាត និងគួរ​ឲ្យស្រឡាញ់។

សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ពួកគេ​នឹងប្រារព្ធឡើងនៅខែមិថុនា ខាងមុខ ក្នុងនោះ Ady An បានសរសេរនៅលើWeibo របស់នាងថា ១២៣០ថ្ងៃកន្លងផុតទៅហើយ អ្នកនឹងជំពប់ជើងដួលចូលក្នុងជីវិតរបស់ខ្ញុំ ហើយទ្វារបន្ទប់ជាច្រើននឹងបើក ដោយក្នុងនោះ ខ្ញុំបានចំណាយពេល ៨១០ ថ្ងៃ​ដើម្បីស្វែងយល់ពីអ្នក​ ។ បន្ទាប់មកទៀតខ្ញុំនឹងអមដំណើរជាមួយអ្នក រហូតដល់ចាស់រៀងខ្លួន៕​

មតិយោបល់