ត្រីបា ជាប្រភេទត្រីទឹកសាប ដែលប្រជាជនភាគច្រើនចូលចិត្តទទួលទានបំផុត ព្រោះវាមានតម្លៃថោក។ ប៉ុន្តែ បើយោងតាមគេហទំព័រ cbtelevision បានចុះផ្សាយ អ្វីដែលគួរឲ្យខ្លាចនោះ គឺជនជាតិវៀតណាមនិយមចិញ្ចឹម ត្រីបា នៅតាមដងទន្លេមេគង្គដែលកខ្វក់បំផុត ឬអាងទឹកស្អុយ ដែលត្រូវបានអ្នកជំនាញរកឃើញថា មានកម្រិតជាតិពុលខ្ពស់ និងបាត់តេរីច្រើនរាប់មិនអស់។ ម្យ៉ាងទៀត ត្រីប្រភេទនេះត្រូវបានគេចិញ្ចឹម ដោយឲ្យចំណីជាកាកសំណល់មិនល្អ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំង។
លើសពីនេះទៅទៀត អ្នកជំនាញបានអះអាងថា ត្រីបា ដែលបានដាក់លក់លើទីផ្សារនៅក្រៅប្រទេស បានចាក់ថ្នាំអង់ទីប៊ីយូទិច និងអ័រម៉ូន ដើម្បីធ្វើឲ្យវាឆាប់ធំធាត់លឿនជាងមុនរហូតដល់ទៅ៤ដង។ ហេតុនេះហើយទើបធ្វើឲ្យ ត្រីប្រា ដែលបាននាំចេញពីប្រទេសវៀតណាម ចូលទៅលក់នៅប្រទេសប៉ែកអឺរ៉ុប មានតម្លៃថោក។ ប៉ុន្តែវាមានគុណភាពទាប និងអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ ប្រទេសអាមេរិក ក៏បានហាមឃាត់ការនាំចូលត្រីប្រភេទនេះ ព្រោះត្រូវបានរកឃើញថាមានមេរោគ និងសង្ស័យថាមានផ្ទុកថ្នាំអង់ទីប៊ីយ៉ូទិច។ ម្យ៉ាងទៀត ត្រីទាំងនេះ ខ្វះអាហារូបត្ថម្ភ និងគ្មានខ្លាញ់អូមេហ្គា៣ ឬសារធាតុចឹញ្ចឹមសំខាន់ៗ ដូចត្រីធម្មជាតិឡើយ៕
សូមទស្សនាវីដេអូដែលអ្នកជំនាញបានបង្ហាញដូចខាងក្រោម៖
មតិយោបល់