ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ”Power Rangers” វិលវិញ​ក្នុងវ័យកណ្តាល​ ខណៈតួស្រីម្នាក់បានស្លាប់

បងប្អូនវិរៈបុរស​ទាំង​៥ ដែលជា​តារាសម្តែង​ក្នុងរឿង​ឆ្នាំ​១៩៩៣ បានជួបជុំគ្នាវិញ សម្រាប់ការដាក់សម្ពោធ​ភាពយន្ត​បែបវិរៈបុរស ចុងក្រោយ។​

សម្រាប់រឿងថ្មី “Power Rangers” គឺមានតួតែ៥នាក់ទេ ដែលបានចេញផ្សាយ ជាមួយកំណែទម្រង់​លើសាច់រឿងឆ្នាំ​១៩៩៣ ក្រោមចំណងជើងថា Mighty Morphin Power Rangers ។​

សម្រាប់តួទាំង​នោះ គឺមាន Austin St. Walter Jones (Zack Taylor), Jason David Frank (Tommy Oliver) និង David Yost (Billy Cranston) ដែលអ្នកទាំងអស់គ្នានឹងធ្វើកា​រផ្លាស់ប្តូររូបរាង​ក្នុងខ្សែភាពយន្ត។
សម្រាប់ “Pink Superman” Amy Jo Johnson ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរ ប៉ុន្តែមិនបានថតរួមគ្នាជាមួយ តួប្រុស​៤ដួងផ្សេង​ទៀត ខណៈដែល “Golden Superman” តួស្រីសញ្ជាតិវៀតណាម Thuy Trang បានស្លាប់បាត់បង់ជីវិត​ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ​២០០១ ៕

មតិយោបល់