ព័ត៌មានកីឡា

Coleman ​អាច​នឹង​បាក់​ជើង ​ក្រោយ​ប៉ះ​ជាមួយ​ Taylor

ខ្សែ​ការពារ​ Coleman ​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ​ក្រោយ​ពី​មាន​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ Taylor ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​អៀរឡង់ ០-០ ​វែល ​នៃ​វគ្គ​ជម្រុះ World Cup 2018។

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ ​មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ ​បើ​ទោះ​ជា​មាន​ឱកាស​ច្រើន ​និង​ការ​ប៉ះ​ទង្គិច​គ្នា​ក៏​ដោយ។ យ៉ាងណាមិញ ​ក្រុម​វែល ​លេង​ត្រឹម​តែ​គ្នា​១០​នាក់​ប៉ុណ្ណោះ​ក្រោយ​ពី Taylor ​បាន​បង្ក​កំហុស​ដាក់​ខ្សែ​ការពារ Coleman ​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ។ ដោយ​ឡែក​ខ្សែ​ការពារ​ក្រុម​អាជីព Everton ​វិញ ​ក៏​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​ភ្លាម​ៗ​ផង​ដែរ ​ដោយសារ​តែ​ការ​ប៉ះ​គ្នា​នោះ ត្រូវ​ជើង​របស់​គេ​ខ្លាំង ​ដែល​អាច​ឈាន​ដល់​បាក់​ផង​ដែរ។

សូម​បញ្ជាក់​ថា​ក្រុម​ទាំង​ពីរ​នេះ​នៅ​ពូល D ​ជាមួយ​គ្នា ​ដោយ​អៀរឡង់​ស្ថិត​នៅ​លេខ​២ ​ខណ:​ដែល​វែល​នៅ​លេខ​៣ ​ក្រុម​ដែល​ឈរ​កំពូល​តារាង​គឺ​សែប​ដែល​តាំង​ពី​បើ​ឆាក​ប្រកួត​មក​មិន​ដែល​ចាញ់​នោះ​ទេ៕

 

មតិយោបល់