ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ លើកគ្នា​១៦នាក់ទៅជប៉ុន​

តារាចម្រៀង​ព្រាប សុវត្ថិ បានឲ្យដឹងក្នុងកម្មវិធី សន្និសីទ​ព័ត៌មានស្តីអំពី ពិរព័រណ៍កម្ពុជា​នៅ​ក្នុង​​ប្រ​ទេ​សជ​​ប៉ុ​ន​ ក្នុ​ង​ពេ​ល​ខា​ង​មុ​ខ​ឲ្យ​ដឹ​ង​ថា​ ​លោ​ក​នឹ​ង​​​នាំ​គ្នា​​​១​៦​នា​ក់​ទៅ​កា​ន់​កា​រ​ប្រ​គំ​ត​ន្ត្រី​ក្នុ​ង​ក​ម្ម​វិ​ធី​​​ខា​ង​លើ​​។​

ក្នុងកម្មវិធីខាងលើនេះ មានវត្តមានលោក ព្រាប សុវត្ថិ អ្នកនាងម៉េង កែវពេជ្ជតា លោក អ៊ាម វន្នី កញ្ញា មាន សូនីតា និងលោក សូ ស្រណោះ។​

លោក ព្រាប សុវត្ថិ បាន​មានប្រសាសន៍ឲ្យដឹងថា «សម្រាប់កម្មវិធីនេះ លោកនឹងនាំគ្នា ចំនួន ១៦នាក់ទៅកាន់ប្រទេសជប៉ុនដែលមាន​ក្រុមរាំរបស់លោក»។ ដំណើរលើកនេះ លើកក៏បានចំណាយថវិកា​ផ្ទាល់ខ្លួនខ្លះ ដើម្បីជួយទំនុកបំរុង​កម្មវិធីមួយនេះ ហើយក្រៅពីនេះជាចំណែករបស់​គណៈកម្មាធិការ អ្នករៀបចំ​។​

បញ្ជាក់ផងដែរថា ក្រុមតារាសិល្បៈខាងលើនឹងចាកចេញពីកម្ពុជា នៅចុងខែមេសា ឆ្នាំ​២០១៧ ហើយការប្រគំតន្ត្រីធ្វើឡើងចំនួនពីរថ្ងៃគឺគឺ ទី៣,៤ ខែឧសភា ៕​

មតិយោបល់