បទចម្រៀងក្រោមចំណងជើងថា “សង្សារលេងៗ” ដែលច្រៀងដោយ លោក ណុប បាយ៉ារិទ្ធ កំពុងវាយលុកលើទីផ្សារនៃបទ ចម្រៀង ជាពិសេសនោះពីសំណាក់មិត្តយុវវ័យដែលចូលចិត្តនូវតន្រ្តីសម័យ ដោយអ្នកខ្លះ បញ្ជូលដាក់ក្នុងទូរសព្ទដៃ របស់ខ្លួន ហើយអ្នកខ្លះទៀតមិនត្រឹមតែដាក់បញ្ចូលក្នុងទូរសព្ទ ដៃតែប៉ុណ្ណោះទេ តែថែមទាំងដាក់ Caltune ទៀតផង។
សង្សារលេងៗ តែមួយប្រាវតែប៉ុណ្ណោះ បានធ្វើឲ្យ តារាចម្រៀងសម្លេងធ្ងន់ពិរោះក្រអូនក្រអៅ ណុប បាយ៉ារិទ្ធ ល្បីរន្ទឺឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈមុននោះ។ តាមរយៈបទ នេះដែរគឺជាស្នាដៃនិពន្ធ ទំនុកច្រៀង របស់លោក ដូរ៉េ ដែលជាកវីថ្មី របស់ផលិតកម្មហង្សមាស ដែលជាបទ មួយមាននិន្នាការផ្តោតទៅលើ យុវវ័យ សម័យអ៊ឺនណេត ហ្វេសប៊ុកនេះ។
គេសង្កេតឃើញថា បទមួយនេះ ក្រៅពីចាក់ផ្សាយជារៀងរាល់ថ្ងៃ នៅតាមស្ថានីយ៍ទូរទស្សន៍ និងប៉ុស្តិវិទ្យុ នោះ នៅតាមហាងផឹកស៊ីនានា និង ភោជនីយដ្ឋាន ក្នុងរាជធានីភ្នំពេញ ក៏ពេញនិយមណាស់ដែរ មានពេលខ្លះតែរយៈពេល ១០ នាទីតែប៉ុណ្ណោះភ្ងៀវខ្លះ សុំឲ្យចាក់បទនេះពីទៅបី ដងឯណោះ។
ប្អូនស្រី ចរិយាយ ដែលជាអ្នកបម្រើក្នុងហាងផឹកស៊ី ទីក្រុងអានឆ័រ ១ បានប្រាប់ដល់ គេហទំព័រ ដំណឹងថា បទ នេះក្រៅពីភ្ងៀវដែលចូលមកញុំៗអីនោះ បានកុម៉្មង់ឲ្យចាក់មួយដងសោះ តែប្អូនស្រីចាក់ទៅ ២ ទៅ ដងនោះ ព្រោះថា ប្អូនស្រីក៏ចូលចិត្តណាស់ដែរ ព្រោះបទនេះពិរោះហើយ មានអត្ថន័យល្អទៀត។ដូចគ្នានេះ ផងដែរ ប្រភពព័ត៌មានពីភ្ងៀវ នៅហាងខាងលើ ក៏បានប្រាប់ឲ្យដឹងថា បទ “សង្សារលេងៗ”នេះ វាពិតជាពិរោះណាស់ ហើយខ្ញុំក៏ចូលចិត្តណាស់ដែរ ទោះបីខ្ញុំមានវ័យ សាម ជាងក៏ដោយ តែខ្ញុំពិតជាចូលចិត្តស្តាប់ ព្រោះវាបង្កប់អត្ថន័យ របៀបកំប្លែងលាយឡំនឹងមនោសញ្ជេតនា បើមិនបានស្តាប់អត្ថន័យទេ ដោយមើលតែ ចំណងជើងបទ ចម្រៀងពិតជាថា បទ របៀបកំប្លែងទៅហើយ។
ដូចអ្វីដែលគេហ ទំព័រ ដំណឹង បានចុះផ្សាយរូចរាល់ហើយ កាលពីពេលកន្លងទៅនេះ ខាងផលិតកម្ម ហង្សមាស និង រស្មីហង្សមាសពិតជាមិនបោះបង់ ខ្លាចាស់ របស់ខ្លួនឡើយ ដោយគ្រាន់តែចេញមួយបទសោះធ្វើឲ្យ អ្នកចម្រៀងរបស់ខ្លួនមានទឹកមាត់លេបវិញជាមិនខាន៕

មតិយោបល់