ព័ត៌មានសិល្បៈ និងកម្សាន្ត

ពានរង្វាន់កំពូលតារាអាស៊ានលើកទី ១១ ធ្លាក់លើដៃ Fan Bingbing

តាមរយៈខ្សែភាពយន្ដចិនមានចំណងជើងថា ” I AM NOT MADAME BOVARY ” បានដណ្ដើមពានរង្វាន់ក្នុងការប្រកួតភាពយន្ដល្អដាច់គេក្នុងតំបន់អាស៊ាន ធ្លាក់មកលើដៃតារាស្រីល្បីឈ្មោះ ទាំងមានសម្រស់ស្រស់ស្អាតដាច់គេ នោះគឺ Fan Bingbing នៅក្នុងការប្រកួតលើកទី ១១ នៅក្នុងឆ្នាំ ២០១៧ ។ នេះបើតាមសារព័ត៌មានថៃ khaosod មុននេះបន្ដិចនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៧ ។

Fan Bingbing បានសម្ដែងក្ដីត្រែកអរសាទរចំពោះលទ្ធផលការងាររបស់នាងថា​ ” នេះគឺជារឿងដែលមានឈុតឆាកពិសេសបំផុត លើសពីនោះទៅទៀត ខ្សែភាពយន្ដមួយនេះ ជារឿងដំបូងដែលថតដោយកាមេរ៉ាថ្លៃបំផុត ដែលប្រទេសចិនមិនធ្លាប់បានប្រើពីមុនមក ជាធម្មតាតារាសម្ដែងគឺគ្មានក្រិតគ្រំក្នុងការថតភាពយន្ដឡើយ តែរឿងនេះវិញ មានការចាប់ភ្នែកចំពោះតារាសម្ដែងគ្រប់រូប មិនដាច់សរសៃរភ្នែករបស់អ្នកគ្រប់គ្រង ក្នុងរយៈពេលសម្ដែង ដូច្នោះហើយយើងត្រូវយកចិត្តទុកដាក់ក្នុងតួនាទី តាមតួអង្គនីមួយៗរបស់រឿង ” ៕

មតិយោបល់