មិនត្រឹមតែស្លៀកពាក់ជាស្ត្រីតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែឪពុកអតីតតារាសិចនាង Kim Kardashian បានផ្លាស់ប្តូរភេទទាំងស្រុង ទាំងការរួមរ័កផងដែរ។
ជិតពីរឆ្នាំហើយដែលលោក Kendall ត្រូវជាឪពុក Kylie Jenner និង ជាឪពុកចុងនាង Kim Kardashian បានធ្វើការផ្លាស់ប្តូរភេទ គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយថែមទាំងដាក់ឈ្មោះថ្មី Caitlyn Jenner ។ ថ្មីៗនេះដែរ នាងCaitlyn Jenner បានប្រាប់ឲ្យដឹងថា ខ្លួនបានវះកាត់ប្រដាប់ភេទ ផ្លូវការកាលពីខែមករា ដែលជារឿងរ៉ាវអាថ៌កំបាំងក្នុងជីវិត។
Caitlyn Jenner បានសរសេរលើបណ្តាញសង្គមថា ប្រតិបត្តិការវះកាត់ទទួលបានជោគជ័យ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានអារម្មណ៍ថាបានរំដោះខ្លួនរួចពីអ្វីមួយ។ Caitlyn Jenner ថាការវះកាត់ទៅជាស្ត្រី ក៏ព្រោះតែធន់ទ្រាន់នឹងស្ថានភាពជាបុរស ។ លោកថា ការវះកាត់នេះ ក៏ចង់ឲ្យអ្នកទាំងអស់គ្នា បញ្ឈប់គិតនូវបញ្ហា ។ លោកថា ការវះកាត់ប្តូរភេទ មានទម្រង់ស្មុគស្មាញណាស់ មុនលោកធ្វើការវះកាត់សុដន់ និងមុខ ឲ្យក្លាយទៅជាលោកស្រី។ មុនក្លាយជាមនុស្រី Jenner មានប្រពន្ធបី ក្នុងនោះមាន Chrystie Jenner (1972 – 1981), Linda Thompson (1981 – 1986), Kris Jenner (1991 – 2015) ហើយប្រពន្ធនីមួយៗរបស់លោកមានកូនពីរ ៕
មតិយោបល់