Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ម្ចាស់បទ Shap...

ម្ចាស់បទ Shape Of You គ្រងតំណែងម្ចាស់ពានមាស ទាំង១២​ លើក

នៅទីបំផុតការប្រកាសពានរង្វាន់តារាចម្រៀងមាសរបស់តារាង លំដាប់កំពូលតារាចម្រៀង The Billboard Hot 100 ដែលក្នុងនេះ បទចម្រៀងដែលស្ថិតនៅលើកំពូលតារាងមិនចេះធ្លាក់ចុះ បានទៅលើបទ Shape Of You របស់តារាចម្រៀង Ed Sheeran ជាហេតុធ្វើឲ្យលោកលើកពានគ្រងតំណែងជាម្ចាស់ពានរង្វាន់ចម្រៀងមាសទាំង ១២​ លើក ។ នេះបើតាមការដកស្រង់ពីគេទំព័រ khaosod នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ។

គួរកត់សម្គាល់ដែរថា ក្រៅកំពូលតារាចម្រៀងនៅក្នុងតារាងតារាចម្រៀងពានរង្វាន់មាស គេសង្កេតឃើញមានតារាថ្មីដែលទើបតែ បញ្ចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងនៅសហរដ្ឋអាម៉េរិក ឡើងមកប្រជែងយកតំណែងជាមួយតារាជើងចាស់ផងដែរ ហើយបទនេះមានចំណងជើងថា Sign Of The Times ស្ថិតនៅក្នុងតារាងលេខ ៤ ក្នុងចំណោម ១០ បទល្បីៗ ដូចជា៖

1. Shape Of You – Ed Sheeran
2. That”s What I Like – Bruno Mars
3. Humble – Kendrick Lamar
4. Sign Of The Times – Harry Styles
5. Something Just Like This – The Chainsmokers & Coldplay
6. iSpy – KYLE Featuring Lil Yachty
7. Mask Off – Future
8. XO TOUR Llif3 – Lil Uzi Vert
9. Body Like A Back Road – Sam Hunt
10. Paris – The Chainsmokers ៕

Loading...