ព័ត៌មានសិល្បៈ និងកម្សាន្ត

Sooyoung បណ្តើរមិត្តប្រុស បញ្ចប់មន្ទិលសង្ស័យ​

តារាចម្រៀង Sooyoung ត្រូវបានសារព័ត៌មាន koreaboo ចុះផ្សាយនៅថ្ងៃទី​២៤ មេសា ឆ្នាំ​២០១៧ ឲ្យដឹងថា កំពុងមានទំនាក់ទំនងស្នេហា​ជាមួយ តារាសម្តែង​ Jung Kyung Ho។

Sooyoung ត្រូវបានគេឃើញដើរប្រកៀក ដោយបង្ហាញភាពផ្អែមល្ហែម ជាមួយមិត្តប្រុស Jung Kyung Ho នៅលើផ្លូវ Itaewon ក្នុងក្រុងសេអ៊ូល នៅថ្ងៃទី​២៤ ខែមេសា នេះតែម្តង។

រូបភាពដែលថតបានដោយអ្នកគាំទ្រ ត្រូវបានអាប់ឡូតចូលក្នុងបណ្តាញសង្គម ។ គូស្នេហ៍ ត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយគ្នារយ:ពេល ៤ឆ្នាំមកហើយ ដោយទើបតែពេលនេះ ដាច់ចិត្តបណ្តើរគ្នាជាសាធារណ: ហាក់ដូចជាមានបំណងចង់បញ្ឈប់នូវភាពមន្ទិលសង្ស័យ​៕

មតិយោបល់