ត្បូងឃ្មុំៈ លោកសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់Post Newsថា មានករណីរន្ទះបាញ់មួយបានកើតឡើង ដោយបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែ ភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ស្ត្រីដែលត្រូវរន្ទះបាញ់ស្លាប់ខាងលើនេះ មានឈ្មោះ ស្រ៊ាង ស៊ីណាត អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជាងសារ ឃុំគរ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើត ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់