ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្មបដិហារ្យ បកស្រាយរូបថតស្រើបស្រាលជាមួយ តារាស្រី ណាថាយ៉ា

គេមិនដឹងថាទំនាក់ទំនងខាងក្រៅសិល្បៈរវាងតារាសម្ដែងនាង ណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យមានកម្រិតស៊ីជម្រៅបែបណានោះទេ ប៉ុន្តែយោងតាមរូបថតប៉ុន្មានសន្លឹកដែលទើបឃើញបែកធ្លាយ គឺមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែក ដែលធ្វើអោយមានការជជីកដេញដោលក្នុងរង្វង់សិល្បៈ។

យ៉ាងណាក៏ដោយភាគីខាងប្រុសបានចេញមុខអះអាងថានោះមិនមែនជារូបដូចអ្វីដែលមានការយល់ច្រលំនោះឡើយ។ ឆ្លើយតបនឹងការបែកធ្លាយរូបថតជាច្រើនសន្លឹក ដែលតារាសម្ដែងស្រីនាង ណាថាយ៉ា និងលោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ កៀកកើយគ្នានៅទីតាំងមាត់ជ្រោះ ដែលធ្វើអោយម្នាក់ៗយល់ថាជារូបភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងខុសប្លែក លោកស៊ុម ភារិននិយាយថា នោះជារូបភាពក្នុងការសម្ដែងតែប៉ុណ្ណោះ។ លោកថាតារាសម្ដែងស៊ិចស៊ី នាងណាថាយ៉ា ត្រូវបានជ្រើសអោយសម្ដែងជាតួឆ្នាស់ និងស៊ិចស៊ីក្នុងរឿង«រាជិនី»ដែលគ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ ហើយដោយក្នុងរឿងនោះលោកក៏បានរួមសម្ដែងជាតួអង្គមួយមានទំនាក់ទំនងស្នេហាជាមួយនាងផង ទើបលោក និងនាង ត្រូវសម្ដែងឈុតរួមស្នេហ៍នៅឯមាត់ជ្រោះ ដែលរូបនោះក្រោយការបែកធ្លាយមានការយល់ច្រលំ។ លោកថារូបថតដែលត្រូវគេបង្ហោះនោះ មិនមែនជារូបភាពកៀកកើយដូចការយល់ច្រលំឡើយ ដោយលោកនៅតែអះអាងថារវាងលោក និងតារាសម្ដែងនាងណាថាយ៉ា មិនលើសពីមេកើយ និងកូនចៅ។ លោកថាគឺជារឿងភាន់ច្រលំសុទ្ធសាធ នៅពេលមានការចែកចាយរូបថតទាំងនោះ ហើយម្នាក់ៗមានការយល់ច្រលំថា តារាសម្ដែងណាថាយ៉ា គឺជានារីដែលមានទំនាក់ទំនងក្រៅឆាកយ៉ាងពិសេសជាមួយខ្លួន។ លោកថាខ្លួនទើបនឹងស្គាល់តារាសម្ដែងរូបនេះ កាលពីថ្ងៃខូបកំណើតរបស់នាង និងបានអញ្ជើញអោយនាងរួមសម្ដែងក្នុងរឿង«រាជីនី»តែប៉ុណ្ណោះ គឺមិនមានទំនាក់ទំនងណាមួយស៊ីជម្រៅណាមួយនោះឡើយ។ លោកទទូចអោយបញ្ចប់ការយល់ច្រលំរវាងលោក និងនាង និងបានចាត់ទុកថាការយល់ច្រលំចំពោះតារាសម្ដែងណាថាយ៉ា ធ្វើអោយប៉ះពាល់ដល់លោក និង គ្រួសារ ជាពិសេសគឺមុខមាត់របស់នាងតែម្ដង។ លោកថាបើចង់ដឹងច្បាស់ថាអ្វីដែលលោកបកស្រាយមានការពិត ឬយ៉ាងណា គឺមានតែរង់ចាំទស្សនារឿង«រាជិនី»ដែលនឹងដាក់បញ្ចាំងនៅតាមរោងកុងក្នុងពេលខាងមុខប៉ុណ្ណោះ ដើម្បីប្រាកដថារូបភាពដែលធ្វើអោយមានការយល់ខុសនោះ ពិតជារឿងសម្ដែងដូចអ្វីដែលលោកបកស្រាយ ឬជាការបំភ្លឺក្នុងន័យបង្វែងការពិត៕

មតិយោបល់