ព័ត៌មានកីឡា

Real មានប្រវត្តិមិនល្អជាមួយ Juventus តែជំនួបផ្តាច់ព្រ័ត្រគឺខ្លាំង

នៅក្នុងរាត្រីនេះ ក្រុម Real Madrid នឹងប្រកួតផ្តាច់ព្រ័ត្រ UEFA Champion League ខណះដែលការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមទាំង២។

ការប្រកួតកន្លងមក Real Madrid ធ្វើមិនបានល្អឡើយក្នុងការជួបជាមួយ Juventus។ ជាក់ស្តែងណាស់ កាលពីឆ្នាំ ២០១៥ កន្លងមក Real Madrid ត្រូវបានក្រុម Juventus ទម្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក៍ប៉ុន្តែ សម្រាប់ក្រុមទាំង ២ ធ្លាប់បានជួបគ្នាម្តងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champion League កាលពីឆ្នាំ ១៩៩៨ ដែលកាលនោះក្រុម Real Madrid បានយកឈ្នះក្រុម Juventus ១-០។

ដោយហេតុនេះហើយ ការប្រកួតផ្តាច់ព្រ័ត្រនៅយប់នេះ Real Madrid ប្រាកដជាមិនឲ្យប្រវត្តិសាស្ត្ររបស់ពួកគេ ត្រូវកន្លងហួសឡើយ ព្រោះវាជាការប្រកួតដ៍សំខាន់សម្រាប់ពួកគេ។ មិនប្រាកដថា ប្រវត្តិសាស្ត្រ អាចច្រំដែលនោះឡើយ ព្រោះ​ Juventus កំពុងតែឡើងជើង និងលេងបានយ៉ាងល្អនៅពេលនេះ។ ដូច្នេះហើយ ការប្រកួតរវាងក្រុម Real Madrid និង Juventus នឹងក្លាយជាការប្រកួតដ៍ក្តៅគគុកនាយប់នេះ។

មតិយោបល់