ក្នុងជំនួបជាមួយតារាសិល្បៈ និងអ្នកសារភាពព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦ មិថុនា គេចាប់អារម្មណ៍ថា វត្តមានរបស់អ្នកចូលរួមក្នុងវិធីក្រុងពាលីរឿង «មរតកចុកឈាម» របស់ផលិតកម្មមហាហង្ស សុទ្ធតែបានគ្រឺតក្នាញ់នឹងកូនស្រីរបស់លោកប៉ែន ចំរ៉ុង ក្នុងពេលដែលគេដឹងថា នាងតូចរូបនេះ មិនដែលទទួលបានភាពកក់ក្ដៅណាមួយទាល់តែសោះពីឪពុក ចាប់តាំងពីចាប់កំណើតឡើង។ អ្វីដែលគេចាប់អារម្មណ៍គឺតាំងពីសក់ និងទម្រង់មុខរបស់នាង គឺសឹងតែដូចគ្នាបេះបិត នឹងទម្រង់មុខរបស់លោក ប៉ែន ចំរ៉ុង។
លោកអ៉ិន ជាជីតាត្រូវគេឃើញដើរតួជាឪពុកផង ជាអាណាព្យាបាលផង និងជាជីតាផង ចាប់តាំងពីក្មេងតូចម្នាក់នេះ ធំធាត់នៅលើដៃម្ដាយ ក្រោយពីលោកប៉ែន ចំរ៉ុង ប្រកាសសុំលែងក្នុងពេលម្ដាយនាងពរពោះ។ តារាសិល្បៈច្រើនរូបសុទ្ធតែបង្ហាញអារម្មណ៍ហួសចិត្តដែលលោក ប៉ែន ចំរ៉ុង មិននឹកនាកូនស្រី ដោយមិនដែលទាំងនិយាយពីកូនស្រីនោះផងនាពេលកន្លងមក។ លោកកាន់តែត្រូវគេភ្ញាក់ផ្អើលនៅពេលដែលអ្នកណាៗក៏ធ្លាប់ដឹងថាលោកជាបុរសជាជំនាញខាងតស៊ូស្វិតស្វាញគ្រប់រឿង ដូចជាករណីប្រឈមមុខជាមួយលោកអ៉ិន ក្នុងពេលតាមស្រឡាញ់ អ្នកនាង ភិន សុដាលីស ជាដើម រហូតបណ្ដាលឲ្យអ្នកនាង ភិន សុដាលីស បាក់ចិត្តស្រឡាញ់ភ្លេចម្ដាយភ្លេចឪពុក តែចំពោះករណីកូនស្រីរបស់ខ្លួនលោកបែរជាស្ងាត់ដូចចោរលួចសេះ ដោយមិនខ្ចីបង្ហាញការតស៊ូមកបំពេញតួនាទីជាឪពុកម្នាក់ ចាប់តាំងពីកូនស្រីមើលឃើញពន្លឺថ្ងៃ។
តារាៗដែលបានឃើញកូនស្រីរបស់លោក សុទ្ធតែបានបញ្ចេញទស្សនៈថា ហេតុអ្វីបានជាលោកមិនធ្វើដូចពេលតាមស្រឡាញ់ភិន សុដាលីស ដែលត្រូវឪពុករបស់នាងដេញវាយផង ជេរប្រមាថផង ប៉ុន្តែលោកនៅតែស្កាត់ជួបនាង និងយកបេះដូងនាងទាល់តែបាននាពេលនេះ។
តារាដដែលបន្តថា បើលោក ប៉ែន ចំរ៉ុង តស៊ូគឺលោកអ៉ិន និងភិន សុដាលីស ពិតជាមិនអាចចិត្តរឹងមិនឲ្យលោកជួបជាមួយកូនស្រីនោះទេ ដោយសារតែលោកក៏ជាឪពុកម្នាក់។ យ៉ាងណាមិញ ក៏មានការលើកឡើងថា លោកអាចនឹងហត់នឿយនឹងការតស៊ូមកជួបមុខកូនស្រី ទើបលោកស្ងាត់ឈឹងធ្វើហីមិនខ្វល់ពីកូនស្រីតែម្ដង ដូចមិនមែនសាច់ឈាមនឹងគ្នា មកទល់ពេលនេះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់