ព័ត៌មានជាតិ

គ្រូពេទ្យចិត្តសឿង ឃើញអ្នកជំងឺស្អាតហ៊ានដល់ថ្នាក់ឡើងឱបគេបានប្រហែល១០នាទី ជាប់ខ្នោះដៃអាល័យស្នេហ៍បាត់!

សៀមរាបៈ ជនសង្ស័យម្នាក់ ដែលជាបុគ្គលិកពហុព្យាបាលអង្គរសង់តេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទ«ប្រទូស្តកេរ្តិ៍ខ្មាស»។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចពហុព្យាបាលអង្គរសង់តេ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ ស៊ុន ហៅឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពហុព្យាបាលអង្គរសង់តេ។
យោងតាមបណ្តឹងជនរងគ្រោះឈ្មោះ ទ.ស.គ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់សំលៀកបំពាក់ នៅហាងសួនម៉ូតទាន់សម័យ ស្នាក់នៅហាងសួនម៉ូតទាន់សម័យ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

មុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានមកដេកសម្រាកនៅពហុព្យាបាលអង្គរ សង់តេ រហូតដល់ម៉ោង៣ យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឆ្នាំដដែល ជនសង្ស័យបានចូលក្នុងបន្ទប់ជនរងគ្រោះលេខ១៦ ជាន់ទី១ ហើយនិយាយគ្នាលេងមួយសន្ទុះព្រោះឃើញនៅម្នាក់ឯង បន្ទាប់មកខ្លួនបានឡើងដេកលើប៉ៅអីដែលនៅចុងជើងជនរងគ្រោះ ហើយបានទៅបិទទ្វារបិទភ្លើង រួចឡើងទៅដេកលើគ្រែជាមួយជនរងគ្រោះយកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបលើ ដោយយកដៃដាក់លើពោះជនរងគ្រោះនិងយកជើងឆ្វេងគងពីលើ លុះព្រឹកឡើងជនសង្ស័យបានចេញទៅផ្ទះបាត់។ លុះដល់វេលាម៉ោង ៤ និង៥០នាទីរសៀល សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ ហើយឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព យកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបលើជនរងគ្រោះបាន៥ទៅ១០នាទី ពិតប្រាកដមែន ដោយសារតែឃើញជនរងគ្រោះគួរឲ្យស្រឡាញ់ចូលចិត្ត ពុំមានចេតនាប៉ុនប៉ងរំលោភឡើយ។

ក្នុងនោះបើយោងតាមបង្ហោះពីបណ្តាញសង្គមរបស់នារីជនរងគ្រោះផ្ទាល់ ដែលមានគណនីឈ្មោះ Jum Teav Toch បានផុសនៅមុននេះរយៈពេល១ម៉ោង បានឲ្យទាំងស្រុងថា៖

គ្លីនិចឯកជន​ អង្គរសង់តេ​ ខ្ញុំជឿថាប្រធានមន្ទីគ្រប់ផ្នែកមិនកា់នជើងលើបុគ្គលិកខ្លួនឯងមកធ្វើបែបនេះដាក់នាងខ្ញុំទេ​ ក៏មិនចង់មានបញ្ហាធំដុំដែរ​ យើងក៏បានទទួលការប្រជុំជុំគ្នាដោយមានការយកចិត្តទុកដាក់សម្រាប់នាងខ្ញុំដូចគ្នា​

តែក្នុងករណីនេះគឺនាងខ្ញុំទៅសម្រាកព្យាបាលនៅគ្លីនិចរបស់អ្នក​ ព្រោះខ្ញុំនឹងគ្រួសារនាងខ្ញុំ​ ផ្ញើរសេចក្តីទុកចិត្តទាំងមូលទៅលើពេទ្យ​ ព្រោះខ្ញុំគ្មានអ្នកថែទើបជ្រើសរើសសេវាកម្មល្អបំផុតបែបនេះ

សួរថា​៖​ តើលើរឿងនេះខាងគ្លីនិចគួរទទួលខុសត្រូវដែរឬទេ?​
៚មិនមែនមានរឿងក្រៅគ្លីនិចឯណា​ ខ្ញុំទទួលការសម្រាកព្យាបាល២យប់នឹងអស់​ 202.75$ ក្នុងនឹងរួមទាំងថ្លៃថ្នាំអស់​ 143$​ ,​ ពិនិត្យឈាម34$​ ,​ នឹងបន្ទប់គេងយប់ទីមួយកង្ហា5$​ ,​ យប់ទីពីរម៉ាសុីនត្រជាក់20$​

ខ្ញុំឃើញសារពត៌មានខាងSrPostNewsដែរ​ សង្ឃឹមថាបងខាងសារពត៌មានជួយកែអត្ថបទខ្លះដើម្បីការពារខ្ញុំជានារីរងគ្រោះផង​ បំភ្លឺអោយអស់មក​ ខ្ញុំលំអិតរួចអស់ហើយ​ មិនមែនគ្រាន់តែស្ទាបអង្អែលហើយខ្ញុំមិនប្រកែកទេ​ និយាយអោយស្រួលបួល​ តែក្នុងកាលះទេសះដែលបិទភ្លើងងងឹតជិត​ ចាក់គន្លឹះទ្វារ​ ដៃបន្ទោងសារ៉ូម​ សួរថាអ្នកណារើរួច​ ស្រែករួច?​ បើមិនយើងប្រកែកដោយសន្តិវិធីស្មានតែវាចេញពីបន្ទប់មែន?

​គាត់ព្យាយាមទាញខ្ញុំខិតចូលអោប​ យកជើងគាត់ចូលប្រលោះជើងខ្ញុំទាំងខ្ញុំព្យាយាមរើ​ ខ្ញុំអោបដើមទ្រូងខ្ញុំជាប់​ ខ្ញុំខិតចេញ​ ខ្ញុំដេញចេញ​ គាត់យកដៃមកបបោសអង្អែលខ្ញុំណា​ នៅចង់ថើបករខ្ញុំទៀត​ តែខ្ញុំងាកចេញ​ ក្រោយពេលខ្ញុំដេញចេញប្រកែក៣ដង​ទាំងហូរទឹកភ្នែកគ្មានសំឡេង គាត់ចេញពីបន្ទប់ខ្ញុំហើយ​ គាត់ចូលមកម្តងទៀត​ ទាំងសភាពខ្ញុំញ័រភ័យ ហើយសូម្បីតែគ្រួសារនាងខ្ញុំមកដល់ពេទ្យម៉ោង៦ព្រឹក​ គាត់នៅថ្លើមធំចូលមកម្តងទៀត​ តើពិតជាមានបំណងអោយបានសម្រេចឬយ៉ាងណា?​

នឹងឬ?​ អ្វីដែលអ្នកជាវិជ្ជាជីវះខាងសង្រោះអ្នកជម្ងឺធ្វើ?

ទោះបីខ្ញុំចង់ស្រែក​ ចង់រើ​ ចង់រត់​ ក៏គ្មានកម្លាំងដែរ​ បើអ្នកជាខ្ញុំអ្នកជ្រើសរើសវិធីអ្វីមកដោះស្រាយ?​

សូមជួយShareដើម្បីរកយុត្តិធម៌ជូននាងខ្ញុំផង​។

ទាំងអស់នេះគឺជាបកស្រាយពីខាងនារីរងគ្រោះផ្ទាល់៕

មតិយោបល់