ជាមួយនឹងការឈានឡើងនៅក្នុងវិស័យសិល្បៈ គេកត់សម្គាល់ថាតារាសម្ដែងស្រី ដែលមានរូបសម្រស់ស្រដៀងគ្នានឹងកញ្ញា ប៊ីរីយ៉ា កាន់តែស្រស់ស្អាតជាងមុន។ យ៉ាងណាមិញ ក្នុងពេលដែលនាងបង្ហាញសម្រស់កាលពី១៩ឆ្នាំ ក៏មិនអន់ប៉ុន្មានដែរ តាមរយៈរូបថតរបស់នាងកាលពីក្មេង។
ផាន់ ផាត់ណា និយាយថា បើទោះជាពេលវេលាប្រែប្រួល ដែលធ្វើឲ្យរូបរាង និងសម្រស់របស់នាងខុសប្លែកគ្នា ក៏ស្នាមញញឹមរបស់នាងមិនប្រែប្រួលដែរ ដែលការបង្ហោះប្រយោគរបស់នាង គឺអមនឹងរូបថតមួយសន្លឹកកាលពី១៩ឆ្នាំមុន។ តាមរយៈរូបថតរបស់នាងក្នុងភាពជាកុមារនោះ មានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ដោយម្នាក់ៗបានទាំងលើកសរសើរថានាង ជាតារាដែលមានរូបសម្រស់គួរឲ្យក្នាញ់តាំងពីក្មេងមិនចាញ់ពេលល្បីឈ្មោះនាពេលនេះផង។ អ្វីដែលគេកត់សម្គាល់គឺរូបសម្រស់របស់នាង មិនសូវខុសគ្នានឹងបច្ចុប្បន្នភាពប៉ុន្មានទេ បើទោះជាមុខមាត់របស់នាងក្រោយពេលល្បី គឺមានការឆ្លងកាត់ដោយវិជ្ជាសាស្ត្រមិនខុសពីតារាស្រីមួយចំនួន។ នាងធ្លាប់បានប្រកាសថា នឹងបង្ហាញស្នាមញញឹមមិនប្រែប្រួលនោះទេ ថ្វីដ្បិតតែនាងត្រូវឆ្លងកាត់នូវការតស៊ូ និងមានឧបសគ្គរាប់មិនអស់នាពេលកន្លងមក៕
មតិយោបល់