ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt និង Angelina Jolie ដឹក​ដៃ​គ្នា​ចូល​រោងការ​យ៉ាង​អាថ៌កំបាំង​

​តារា​សម្តែង​ហូ​លី​វ៉ូត​ល្បីល្បាញ​ពេញ​ពិភពលោក Brad Pitt និង Angelina Jolie បាន​រៀបការ​យ៉ាង​អាថ៌កំបាំង នៅ Correns ប្រទេស​បារាំង កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​គ្នា​រយៈពេល ៩ ឆ្នាំ កន្លងមកនេះ ។ បើតាម​សម្តី​អ្នកនាំពាក្យ​គូស្នេហ៍​នេះ បាន​ប្រាប់​ដល់ Associated Press ។​

​តាម​ប្រភព​ខាងលើ បាន​បន្តថា Brad Pitt និង Angelina Jolie បាន​រៀបចំ​បង្គ​ល​ការ​តូច​មួយ ជា​លក្ខណៈ​ឯកជន ក្នុង​ពិធី​មង្គលការ​អ្នក​ទាំង​ពីរ មាន​ការចូលរួម​ពី មិត្តភក្តិ និង​ក្រុមគ្រួសារ តិច​តូច​តែប៉ុណ្ណោះ នៅ Chateau Miraval បន្ទាប់ពី​ទទួលបាន​សំបុត្រអាពាហ៍ពិពាហ៍ ពី​តុលាការ នៅ​រដ្ឋ កាលីហ្វ​រញ៉ា ៕

Jolie

មតិយោបល់