ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ប្រកាសលក់ហាងទាំងមិនស្ដាយ ក្រោមហេតុផល២

ក្រោយទទួលបានការវះកាត់ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ត្រូវគេកត់សម្គាល់ថាបានទទួលការចាប់អារម្មណ៍ក្នុងទីផ្សារសិល្បៈយ៉ាងខ្លាំងទាំងកិច្ចសម្ភាសន៍ និងកុងត្រាអោយសម្ដែង បើទោះជានាងមិនទាន់ហ៊ានទទួលឈុតសម្ដែងដែលប្រើកម្លាំងខ្លាំងៗ ព្រោះតែមានតំណមពីខាងពេទ្យថៃអោយថ្នមខ្លួន៦ខែនោះ។ អ្វីដែលគេកត់សម្គាល់បន្ថែមទៀត គឺនាងបានប្រកាសលក់ហាងកាត់សក់ជាសាធារណៈ ដោយការប្រកាសលក់នេះ គឺមានហេតុផលធំ២។

ពេជ្រ ចរណៃ និយាយថា នាងបានសេងហាងរបស់ខ្លួនចោលហើយក្នុងតម្លៃ២៥០០ដុល្លារ ស្ថិតនៅម្ដុំភ្នំពេញថ្មី បើទោះជាហាងមួយនេះមានភ្ញៀវ មានម៉ូយ និងធ្លាប់ជួយអោយគ្រួសារនាងមានប្រាក់ចំណូលជាប្រចាំ មុនពេលនាងធ្លាក់ខ្លួនឈឺ។ ហេតុផលដែលនាងសម្រេចចិត្តសេងចោល គឺដោយសារតែក្នុងពេលនេះនាងមិនមានប្រាក់ឡើងចុះថៃគ្រប់គ្រាន់ ដើម្បីទៅត្រួតពិនិត្យបេះដូងក្រោយការវះកាត់តាមការកំណត់របស់គ្រូពេទ្យ និងដោយសារតែនាងក៏មិនអាចបន្តរាប់រងនៅក្នុងហាងនេះទៀត ព្រោះតែខាងគ្រូពេទ្យតម្រូវអោយមិនអោយនាងធ្វើការជាមួយកំទេសសក់យូរម៉ោងក្រោយការវះកាត់។ នាងថាបើបន្តទុកហាងកាត់សក់ កំទេសសក់នឹងប៉ះពាល់ដល់សុខភាពរបស់នាង ហើយស្ថានភាពជំងឺរបស់នាងក៏មិនអាចរងចាំទាល់តែដល់៦ខែក្រោយ ឬ១ឆ្នាំក្រោយ ក្រោយពេលប្រពន្ធបេះដូងរបស់នាងល្អវិញ ទើបបន្តការងារជាមួយហាងនេះបានដែរ។

ម្យ៉ាងមកពីនាងគិតថាខ្លួននឹងមានការងារសម្ដែងរវល់ពិបាកនៅមើលខុសត្រូវផង ទើបនាងត្រូវតែសេងហាងចោល។ នាងថាខ្លួនជាម្ចាស់ហាងផង និងជាអ្នកកាន់សក់ជំនាញផង ដូច្នេះបើនាងមិនមើលខុសត្រូវគឺពិតជាមានបញ្ហាទើបនាងសម្រេចចិត្តសេងចោល។ នាងថាក្រោយការវះកាត់នាងត្រូវពេទ្យថៃណាស់ទៅតាំងពីថ្ងៃទី២៥ មករា ប៉ុន្តែមកពីនាងអត់មានលុយ និងរង់ចាំការសេងហាងផង ទើបរយាលដល់ថ្ងៃទី៤ កុម្ភៈ ទើបតែបានឡើងទៅ។ នាងបានត្រលប់មកវិញក្នុងយប់ថ្ងៃដដែល ដើម្បីមកចូលរួមក្នុងពិធីច្រៀងរាំសប្បុរសធម៌ធំមួយរបស់គ្រួសារតារាកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង៕

មតិយោបល់