Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ថោនដាក់មួយវ៉ុ...

ថោនដាក់មួយវ៉ុល ពិរោះឡើងកប់ ក្រោយការរិះគន់ផ្អើលប្រទេស

គ្រាន់តែមានការរិះគន់បទចម្រៀងបែកស្លុយជាសាធារណ:ភ្លាម ផលិតកម្មធំៗបានងាកមកបញ្ចេញបទចម្រៀងជាចង្វាក់ប្រពៃណីភ្លាម ដើម្បីដណ្ដើមយកប្រជាប្រិយភាព ក្រោយពេលបទបែកស្លុយត្រូវបានមហាជនរិះគន់ថាបានរួមចំណែក ធ្វើឲ្យចង្វាក់ប្រពៃណីខ្មែរបាត់ការគាំទ្រ រហូតចង្វាក់រាំវង់ ត្រូវឡាវត្រៀមយកទៅធ្វើជាសម្បត្តិរបស់ខ្លួន ក្នុងអង្គការយូនីស្កូនោះ។ ក្នុងចំណោមការបញ្ចេញបទប្រពៃណីខ្មែរទាំងនោះ គេឃើញផលិតកម្មថោន បង្ហោះរហូតដល់មួយវ៉ុលចូលគ្នាតែម្ដង ខណ:ដែលបទទាំងនោះ ហាក់បុកត្រូវអារម្មណ៍អ្នកស្ដាប់ជាថ្មី ក្រោយពីបទបែកស្លុយរងកាវាយសំពង។

បទចម្រៀងទាំងនោះមានទាំងបទនិពន្ធថ្មី និងបទចាស់ៗ ដោយក្នុងមួយវ៉ុលនេះ ត្រូវគេកត់សម្គាល់ថា ពិរោះឡលងកប់គ្រប់បទតែម្ដង ជាពិសេសបទល្បីចាស់ៗ ដែលត្រូវគេលើកយកមកច្រៀងជាថ្មី។ ក្នុងនោះការចាប់អារម្មណ៍លើបទចម្រៀងមួយវ៉ុលនេះ ក៏ដោយសារតែជាការប្រជុំគ្នាដោយតារាចម្រៀងល្បីៗ សំលេងល្អ ប្រចាំនៅក្នុងផលិតកម្មថោននោះដែរ ទើបចម្រៀងមួយវ៉ុលដែលថោនទើបតែចងក្រងសម្រាប់ស្វាគមន៍ឆ្នាំថ្មី និងទើបចេញបង្ហោះ ត្រូវគេសរសើរថាស្ដាប់ហើយជាប់ចិត្ត។

ចង់ដឹងថាចម្រៀងប្រពៃណីខ្មែរមួយវ៉ុល ស្ដាប់ហើយត្រូវចិត្តយ៉ាងណាក្រោយពីបទបែកស្លុយរងការរិះគន់ តោះសាកស្ដាប់លេងៗមើល: