មានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលមានការទម្លាយថា រថយន្តម៉ាក រ៉លរ៉យ តម្លៃកប់ពពក ដែលលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy ជាតារាចម្រៀងផង និងជាម្ចាស់បុរីផង ទិញជូនភរិយាមិនមែនជាកាដូធំលើកដំបូង ដោយមានកាដូធំ៤ផ្សេងទៀត ដែលភរិយាលោកធ្លាប់បានទទួល។
លោក ឡេង ណាវ៉ាត្រា និយាយថា តាំងពីរៀបការប្រមាណជិត៤ឆ្នាំជាមួយភរិយាលោកធ្លាប់បានទិញកាដូពពញាក់អារម្មណ៍ជូនភរិយា ដើម្បីឲ្យភរិយាសប្បាយចិត្តចំនួន៥លើកមកហើយ ដោយរួមមាន រថយន្តឡិចស៊ី៥៧០ ចំនួន២ គ្រឿង រថយន្តឡង់គ្រីស័រស៑េរីទំនើប១គ្រឿង រថយន្តម៉ាក់ផចស្ព័រមួយគ្រឿង និងរថយន្តចុងក្រោយគឺម៉ាករលរ៉យ ដែលលោកបានកាដូទន្ទឹមនឹងថ្ងៃភរិយាសម្រាលបានកូនប្រុសម្នាក់។
ការរៀបរាប់របស់លោក បានធ្វើឲ្យម្នាក់ៗកោតសរសើរពីសំណាងរបស់ភរិយាលោកយ៉ាងខ្លាំង ខណៈដែលលោកត្រូវគេដឹងថា គឺជាតារាសិល្បៈ ដែលជោគជ័យម្នាក់ ហើយក៍ជាស្វាមីវ័យក្មេង ឆ្លាត ពូកែមុខជំនួញ និងមិនមានរឿងអាស្រូវស្រីញី ក្រោយពេលល្បីឈ្មោះ។ លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកមានប្រវត្តិកម្សត់កម្រ ជាមួយភរិយាជិត៤ឆ្នាំច្រើនណាស់ ទើបលោកត្រូវតែស្រលាញ់យកចិត្តទុកដាក់ភរិយា និងកាន់តែធ្វើឲ្យភរិយាកក់ក្ដៅ និងសប្បាយចិត្តថែមទៀត ក្រោយពេលដែលលោកជោគជ័យក្នុងជីវិត។ លោកថា ខ្លួនទទួលបានចំណងដៃកូន២នាក់ ដោយកូនច្បងវ័យជាង ២ឆ្នាំ និងកូនទី២គឺជាប្រុស ដែលទើបតែសម្រាលមើលឃើញពន្លឺថ្ងៃមុននេះ។ លោកអះអាងថា កាដូធំទាំង៥ មិនមែនជាទីបញ្ចប់នោះទេ ដោយលោកនឹងទិញកាដូធំៗ ដែលភរិយាលោកចង់បានថែមទៀត ដើម្បីឲ្យភរិយាកាន់តែកក់ក្ដៅក្នុងជីវិតអាពាហ៍ពិពាហ៍៕





















មតិយោបល់