កាលពីយប់ថ្ងៃទី៩ មករា តារាសម្ដែងល្បីល្បាញអ្នកនាង លី ច័ន្ទសីហា បានប្រារព្ធពិធីខួបកំណើត គម្រប់មួយឆ្នាំរបស់កូនស្រី យ៉ាងអធិកអធមដោយអញ្ជើញសុទ្ធតែតារាល្បីជាភ្ញៀវកិត្តិយស។ នៅក្នុងថ្ងៃនោះ អ្នកនាងបានបង្ហាញពីភាពរឹងមាមគួរអោយសរសើរ បើទោះជាក្នុងពិធីនោះអ្នកនាងសារភាពថា មូលហេតុអវត្តមានស្វាមី គឺដោយសារតែអ្នកនាង និងស្វាមីបានលែងលះគ្នា។
អ្នកនាង លី ច័ន្ទសីហា បានថ្លែងបញ្ជាក់ថា អ្នកនាង មានរឿងមិនចុះសម្រុងគ្នា ជាមួយស្វាមូជាយូរមកហើយ ដោយស្ថានភាពឈ្លោះបែកៗ ក៍មានច្រើនលើក មុនពេលសម្រេចចិត្តបែកគ្នា ដោយការលែងលះ។ ប៉ុន្តែដោយសារតែអ្នកនាង ក៍មិនចង់អោយរឿងនេះខ្ចរខ្ចារ ទើបអ្នកនាងព្យាយាមលាក់បាំង ហើយខំពង្រឹងជំហរក្នុងនាមជាម្ដាយម្នាក់សម្រាប់កូនស្រី។ យ៉ាងណាមិញអ្នកនាងថា មិនទន់ជ្រាយទេ ហើយផ្ទុយទៅវិញអ្នកនាងចិញ្ចឹមបីបាច់កូនស្រី អោយមានវាសនាល្អបំផុត បើទោះជាក្នុងពេលនេះ កូនស្រីរបស់អ្នកនាងគ្មានឳពុកឃុំគ្រង។
ក្នុងពិធីខួប១ឆ្នាំរបស់កូនស្រីអ្នកនាង គេឃើញអ្នកនាងប្រារព្ធពិធីជាទ្រង់ទ្រាយធំ ដោយក្នុងពិធីទាំងមូលមានសុទ្ធតែវត្តមានតារាល្បីៗបង្ហាញខ្លួន។ ក្នុងនោះអ្នកនាងក៍ប្រកាសថា នឹងបន្តអាជីពសម្ដែងអោយខ្លាំងដូចដើមផងដែរ នៅពេលអ្នកនាងធូរខ្លួនបន្តិចពីការមើលថែកូនស្រី៕
មតិយោបល់