ព័ត៌មានជាតិ

ធ្វើសកម្មភាពឆក់ តែមិនសម្រេច ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចក្របួច.កចូលប៉ុស្តិ៍

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង ១០ នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង បានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បទល្មើសនេះ បានប្រព្រឹត្តនៅចំណុចមុខហាងម៉ាស្សា យីហោវ៉ាភូផ្ទះលេខ១៤ ផ្លូវលេខ៥១ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៧ និង ១០ នាទីយប់ ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ មិនបានសម្រេច។

ជនសង្ស័យទាំង៣៖
ទី១-ឈ្មោះ អ៊ឹង រតនា ហៅ ខ្នា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម៉ូតូស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខ មិនចាំបូរីហុងឡេងយី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ស្រី មនោ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើម្ហូបការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ និងទី៣- ឈ្មោះ គ្រឿន ជលសា ហៅ នៅ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរធ្វើចម្ការ ស្នាក់នៅផ្ទះលេខ០២ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ទឹកមាស ឆ្នាំផលិត ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៧៨៧០៥ ពាក់ស្លាកលេខភ្នំពេញ១HI-៨២៤៧ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់