ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ បង្ហាញខ្លួនថ្ងៃខួប១៣ឆ្នាំ ហាងវីហ្វ្រេន

កាលពីយប់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៩ ថៅកែហាងវីហ្វ្រេន បានប្រារព្ធពិធីខួប១៣ឆ្នាំ របស់ហាងយ៉ាងអធឹកអធម នៅសាខាវីហ្វ្រេនបឹងត្របែក។ ក្រៅពីចាប់ឆ្នោតរង្វាន់ម៉ូតូ ទូរទស្សន៍ និងរង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ភ្ញៀវកិត្តិយស នៅក្នុងពិធីនោះ ក៍ចម្រុះដោយតារាល្បីៗ យ៉ាងច្រើនកុះករផងដែរ។

តារាល្បី៑ៗដែលបង្ហាញខ្លួន នៅក្នុងថ្ងៃនោះរួម អ្នកនាង ឆ័យលី ដាឡែន, កញ្ញា ណាតាហ្សា តួឯកស្រីក្នុងរឿង”កំណត់ហេតុនាងនាថ”, កញ្ញា យ៉េយ៉េ, កញ្ញា ផេនខេក, លោក ឃុន វុត្ថា តារាចម្រៀងហង្សមាស, លោក សម សុណ្ណារ៉ាក់ បេក្ខភាព Xfactor Cambodia, កញ្ញា ហុិន លីដា អតីតបេក្ខភាព Cambodian Idol, ម្ចាស់បទ”បើបងបាត់ការចងចាំ” លោក បូ តាំងហៀង, លោកណារ៉ា ពិធីករ My TV និងតារាកុះករជាច្រើនរូបទៀត។ តារាទាំងនោះ ត្រូវគេឃើញច្រៀងរាំ និង ឈរចាប់ឆ្នោតប្រគល់ជូនអ្នកមានសំណាងរហូតដល់ចប់នោះផង។

លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន បានថ្លែងបញ្ជាក់ថា មិនខុសពីឆ្នាំកន្លងទៅ នៅក្នុងឆ្នាំនេះ លោកនៅតែរៀបចំពិធីខួបប្រចាំហាង ដោយមានវត្តមានតារាល្បីៗ ចូលរួមអបអរដដែល។ វត្តមានតារាទាំងអស់លោកថា មានការបែងចែកជា២ក្រុម គឺក្រុមអ្នកសម្ដែង ដែលរួមមានពិធីការិនី តារាចម្រៀង តន្ត្រីករ តារាកំប្លែង និងមួយក្រុមទៀត គឺតារាដែលមកចូលរួមជាភ្ញៀវកិត្តិយស។

លោកថាតារាសិល្ប: ដែលបង្ហាញខ្លួនក្នុងពិធីខួបហាង១៣ឆ្នាំនោះ មានចំនួនកុះករ ខណ:ដែលភ្ញៀវដែលមិនមែន ជាតារាសិល្ប:ក៍ច្រើនរហូតដល់ថ្នាក់ រកកន្លែង ឲ្យអង្គុយមិនមាន។ ពិធីជួបជុំដែលបានធ្វើឡើងនោះ គឺដើម្បីឲ្យអ្នកសិល្ប: បានសប្បាយ និងដើម្បីផ្ដល់រង្វាន់ជូនដល់អ្នកចូលរួម ឲ្យបានរង្វាន់មុខភ្ជុំ គ្រាន់បានសប្បាយចិត្ត។ លោកថាបើកុំតែខួបហាងឆ្នាំនេះ ទើបនឹងខួបកំណើត លោកផង កុំអីតារាសិល្ប:ពិត ជាត្រូវបានអញ្ជើញ ក្នុងចំនួនច្រើនជាងនេះ ឆ្ងាយណាស់៕

មតិយោបល់